ប្តី​ប្រពន្ធ​២​នាក់​ផឹកស៊ី​ជាមួយគ្នា​ប្តី​ខឹង​ប្រពន្ធ​មក​ផ្ទះ​យឺតយ៉ាវ​ជាង​ខ្លួន​មិន​ដូច​ចិត្ត​ក៏បាន​តាម​វាយតប់​ប្រពន្ធ រហូត ដល់​ស្លាប់​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​បុរស​ជា​ប្តី​ស្រវឹងស្រា​បាន វាយ​ប្រពន្ធ នៅផ្ទះ​បងប្អូន​ក្នុងភូមិ ពេល​ប្រពន្ធ​កំពុង​អង្គុយ​ជជែក​គ្នា​លេង​នៅក្រោម​ផ្ទះ ព្រោះតែ​គេ​ខឹង ប្រាប់ ប្រពន្ធ​ឲ្យ​មក​ដាំបាយហូប ប្រពន្ធ​មក​ផ្ទះ​យឺតយ៉ាវ​មិន​ដូច​ចិត្ត​។ ករណី​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ អុន​យ៉េ​ង​ក្នុងភូមិ​គុយ​ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​នគរបាល​ស្រុក​កំពង់លែង​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖ ប្តី​ជា​ជនល្មើស​ជា​ជនដៃដល់​ក្នុង​អំពើហិង្សា​នេះ​មានឈ្មោះ សួង វុ​ធ អាយុ​៤៥​ឆ្នាំ ចំណែកឯ​ប្រពន្ធ ជា​ជនរងគ្រោះ​មានឈ្មោះ បូរ ភ័​ណ្ឌ អាយុ​៤៧​ឆ្នាំ មានកូន​៥​នាក់​រស់នៅ​ក្នុងបន្ទុក​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ​ជនដៃដល់​ខាងលើ​ជា​ប្តី​បាន​ផឹកស៊ី​ស្រវឹង​នៅផ្ទះ​អ្នកស្រុក​ក្នុងភូមិ​ហើយ​បាន​ប្រាប់​ប្រពន្ធ ដែល​ស៊ីផឹក​ជាមួយគ្នា​ថា​ប្រញាប់​ទៅផ្ទះ​ដាំបាយ​ទឹក​ស៊ី​ព្រោះ​ប្រញាប់​ទៅធ្វើ​ការ​ឲ្យ​គេ​ក្រោយពី​ប្រាប់​ប្រពន្ធ​ហើយ​ប្តី​ក៏បាន​ដើរមក​ផ្ទះ​មុន​ចំណែក​ឯក​ប្រពន្ធ​មក​តាម​ក្រោយ​ហើយ​ចូល​ទិញ​ម្ហូប​រៀង​យូរ​បន្តិច​។ ចំណែក​ប្តី​ដែល​មកដល់​ផ្ទះ​មុន​ចាំ​ប្រពន្ធ​បាត់​មិនឃើញ​យូ​ទៅៗ​ក៍កើត​ការខឹង​ក្តៅក្រហាយ​លុះដល់​ប្រពន្ធ​មកដល់​ផ្ទះ​ក៍​បង្កជម្លោះ​ឈ្លោះ​គ្នា​ទៅវិញទៅមក​ឃើញ​ដូចនេះ​ប្រពន្ធ​ទំនងជា​ខ្លាច​ប្តី​ក៍​រត់​ទៅផ្ទះ​បងប្អូន​ក្បែរ​នោះ​ឲ្យ​ជួយ​។​

ក្នុង​នៅពេល​ប្រពន្ធ​រត់គេច​ប្តី​ក៍​តាម​ពី​ក្រោយមក​ដល់ផ្ទះ​បងប្អូន​ក៍​ចាប់​បោចសក់ និង​វាយ​២​ទៅ​៣​ដៃ​ចំ​កញ្ចឹងក​រួច​ចាប់​សក់​ក្បាល​បោក​ក្បាល​ទៅនឹង​ជ្រុង​គ្រែ​បណ្តាល​ឲ្យ​ធ្លាក់​ពី​គ្រែ​ទៅលើ​ដី​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើ​តេ​ហ​តុ​តែម្តង​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​ប្តី​ដែលជា​ជនដៃដល់​កសាង​សំណុំរឿង​បញ្ជូនបន្ត​មក​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​នគរបាល​កំរិតធ្ងន់​ខេត្ត​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​សាលាតំបូង​ខេត្ត​ចាត់ការ​តាម​ការ​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-13-07-2016-01