បុរស​វ័យ​ក្មេង​បោះបង់​ចោល​ការងារ ដើម្បី​ចំណាយ​ពេល​២ខែ ដើរ​ចាប់ Pokemon

បុរស​វ័យ​ក្មេង​ម្នាក់​បាន​បោះបង់​ចោល​ការងារ ដើម្បី​ចំណាយ​ពេល​២ខែ ធ្វើដំណើរ​ជុំវិញ​ប្រទេស​នូវែលហ្សេឡង់ ដើរ​ចាប់ Pokemon នៅ​ក្នុង​ហ្គេម​ទូរសព្ទ ដែល​កំពុង​ល្បីល្បាញ​ខ្លាំង មាន​ឈ្មោះ​ថា «Pokemon Go»។

 

បុរស​វ័យ​ក្មេង​បោះបង់​ចោល​ការងារ ដើម្បី​ចំណាយ​ពេល​២ខែ ដើរ​ចាប់ Pokemon

 

បុរស​ដែល​សុខចិត្ត​បោះបង់​ចោល​ការងារ​ដើម្បី​មាន​ពេល​ដើរ​ចាប់ Pokemon រូប​នេះ មាន​ឈ្មោះ​ថា Tom Currie អាយុ​២៤ឆ្នាំ រស់នៅ​ក្នុង​ទីក្រុង Auckland ប្រទេស​នូវែលហ្សេឡង់ បាន​បោះបង់​ចោល​ការងារ​នៅ​ហាងកាហ្វេ​មួយ​កន្លែង មាន​ឈ្មោះ​ថា «Hibiscus Coast Café» ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​នូវែលហ្សេឡង់។ មក​ទល់​នឹង​ពេល​នេះ លោក Currie ធ្វើ​ដំណើរ​បាន ៥០គីឡូម៉ែត្រ​មក​ហើយ និង​ចាប់​បាន Pokemon ចំនួន៧០០ ផងដែរ ចាប់​តាំង​ពី​ហ្គេម Pokemon Go បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី០៦ ខែកក្កដា កន្លង​ទៅ​នេះ។

 

បុរស​ជា​អ្នក​ឆុង​កាហ្វេ​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​កក់​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​ពី ទីក្រុង Invercargill ស្ថិត​ក្នុង​តំបន់​កោះ​ភាគខាងត្បូង ទៅកាន់ Cape Reinga ស្ថិត​ក្នុង​តំបន់​កោះ​ភាគខាងជើង នៃ​ប្រទេស​នូវែលហ្សេឡង់ រួច​មក​ហើយ។ បន្ទាប់​ពី​ដល់​គោលដៅ លោក Currie ត្រូវ​ដើរ​ចាប់ Pokemon ទាំងនោះ ដោយ​សារ​តែ​វា​ពិបាក​ចាប់​ខ្លាំង​ណាស់ នៅ​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត។ ជា​មួយ​គ្នា​នេះ​ដែរ លោក Currie បាន​តាម​ដាន​ចម្ងាយ​ដែល​គាត់​បាន​ដើរ ដោយ​ប្រើប្រាស់​កម្មវិធី ដែល​អាច​គណនា​ចម្ងាយ ដែល​អ្នក​លេង​ហ្គេម​បាន​ធ្វើ​ដំណើរ​ទៀតផង។

 

លោក Currie បាន​ប្រាប់​ឲ្យ​ដឹង​ថា «ខ្ញុំ​ស្ថិត​នៅ​កម្រិត២០ ដែល​ជា​កម្រិត​ដ៏​ខ្ពស់​មួយ… ខ្ញុំ​រង់ចាំ​មើល នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ទីក្រុង Christchurch ព្រោះ​នៅ​ទីនោះ​មាន​អ្នក​លេង​ខ្លាំងៗ​ច្រើន​ណាស់»៕

 

បុរស​វ័យ​ក្មេង​បោះបង់​ចោល​ការងារ ដើម្បី​ចំណាយ​ពេល​២ខែ ដើរ​ចាប់ Pokemon

 

បុរស​វ័យ​ក្មេង​បោះបង់​ចោល​ការងារ ដើម្បី​ចំណាយ​ពេល​២ខែ ដើរ​ចាប់ Pokemon

 

បុរស​វ័យ​ក្មេង​បោះបង់​ចោល​ការងារ ដើម្បី​ចំណាយ​ពេល​២ខែ ដើរ​ចាប់ Pokemon

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail