លោក​ប៉ឹល កុសល​ ផ្ដល់​សំលៀកបំពាក់​ឯកសណ្ឋាន ​ជូន​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ​១០០​កំប្លេ

លោក​ប៉ឹល កុសល​ ផ្ដល់​សំលៀកបំពាក់​ឯកសណ្ឋាន ​ជូន​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ​១០០​កំប្លេ



ភ្នំពេញ ​៖ ​កម្លាំង​សណ្ដាប់ធ្នាប់ ​សន្តិសុខ ​របស់​សាលា​ខណ្ឌ​ចំនួន​៥០​នាក់ បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ ជា​សំលៀកបំពាក់​ឯកសណ្ឋាន​ម្នាក់ៗ​ចំនួន​២​ឈុត​(​កំប្លេ​)​ ពី​លោក​ប៉ឹល កុសល​ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​បរិវេណ​សាលា​ខណ្ឌ ដើម្បី​ប្រើប្រាស់​បម្រើ​ការងារ​ផ្សេងៗ​ជូន​ប្រជាជន​ក្នុង​មូលដ្ឋាន។

លោក​អភិបាល​ខណ្ឌ​ បាន​មានប្រសាសន៍​ថា ការ​ដែល​លោក​បាន​ផ្តល់​សំលៀកបំពាក់​ទាំង​នេះ​ ជូន​បងប្អូន​ជា​កម្លាំង​សណ្ដាប់ធ្នាប់ សន្តិសុខ ប្រចាំ​សាលា​ខណ្ឌ គឺ​ដើម្បី​​ជួយ​​លើក​ទឹកចិត្ត​ដល់​បងប្អូន​ យើង​ទាំង​អស់​គ្នា​ឲ្យ​ជួយ​ខិតខំ ​បម្រើ​ការងារ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ក៏ដូចជា​ការចូលរួម​ជួយ​បម្រើ ​កសាង​សង្គម ឲ្យ​មាន​សណ្ដាប់ធ្នាប់​ សន្តិសុខ​ល្អ​​ប្រសើរ​​ផង​ដែរ។

លោក​អភិបាល ក៏បាន​កោត​សរសើរ​ដល់​កងកម្លាំង​សណ្ដាប់ធ្នាប់ សន្តិសុខ ទាំង​អស់​គ្នា​ ដែល​បាន​ខិតខំ​បំពេញការងារ​កន្លងមក​បាន​ល្អ ​ ហើយ​​សូម​ឲ្យ​បន្ត​នូវ​ការ​ខិតខំ​នេះ​បន្ថែម​ទៀត។

ក្រៅពី​ការឧបត្ថម្ភ​នូវ​សំលៀក ម្នាក់ៗ​ចំនួន​២​ឈុត លោក អភិបាល​តែង​យកចិត្តទុកដាក់​ចំពោះ​ជីវភាព រស់នៅ​ក្នុង​ការ​ហូបចុក និង​ប្រាក់បៀវត្សរ៍ ជូន​ដល់​ពួកគេ​យ៉ាង​ទៀងទាត់​ជា​ប្រចាំ នាពេល​កន្លងមក ដែល​ជា​ទន់​ក្នុង​ការ​ជួយ​ជំរុញ​ទឹកចិត្ត​ពួកគេ​ឲ្យ​ខិតខំ​បំពេញ​ការងារ៕

លោក​ប៉ឹល កុសល​ ផ្ដល់​សំលៀកបំពាក់​ឯកសណ្ឋាន ​ជូន​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ​១០០​កំប្លេ

លោក​ប៉ឹល កុសល​ ផ្ដល់​សំលៀកបំពាក់​ឯកសណ្ឋាន ​ជូន​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ​១០០​កំប្លេ