អាជ្ញាធរ​មីន​រំលឹក​ឲ្យ​កម្លាំង​សំអាត​មីន​ លើក​កម្ពស់​សុវត្ថិភាព ​ក្នុង​ពេល​បំពេញ​បេសកកម្ម​

អាជ្ញាធរ​មីន​រំលឹក​ឲ្យ​កម្លាំង​សំអាត​មីន​ លើក​កម្ពស់​សុវត្ថិភាព ​ក្នុង​ពេល​បំពេញ​បេសកកម្ម​



ស្ទឹងត្រែង ៖ ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ​កងកម្លាំង​បោសសំអាត​មីន​ និង​កាកសំណល់​សល់​ពី​សង្គ្រាម​នៅ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិវ៉ា​ត់ ខេត្ត​ស្ទឹងត្រែង​ថ្ងៃទី​១៣ ខែ​កក្កដា ​ឆ្នាំ​២០១៦ អាជ្ញាធរ​មីន​កម្ពុជា បាន​រំលឹក​ឲ្យ​កម្លាំង បោសសំអាត​មីន​កំពុង​ធ្វើ​សកម្មភាព នៅ​តាម​មូលដ្ឋាន​នានា ត្រូវ​លើក​កម្ពស់​ការ​ប្រុងប្រយ័ត្ន ចំពោះ​ការ​បំពេញ បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​រុករក​គ្រាប់​រំដោះ​ផ្ទៃដី ជូន​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ ដើម្បី​បញ្ចៀស​ឲ្យ​ផុត​ពី​ការ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​ ដែល​នៅសល់​ពី​សង្គ្រាម។

លោក​លី ធុច​ទេសរដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​កម្ពុជា​ មានប្រសាសន៍​ថា ដោយសារ​ប្រទេស​កម្ពុ​ជា​មាន​សង្គ្រាម​បាន​បន្សល់ទុក នូវ​គ្រាប់​មិនទាន់​ផ្ទុះ​កប់​នៅ​ក្នុង​ដី មាន​បរិមាណ​ច្រើន បណ្ដាល​ឲ្យ​កសិករ​បាត់បង់​ដីធ្លី ហើយ​ខ្លះ​បាន​ក្លាយ​ជា​ជន​ពិការ ដូចនេះ​តម្រូវ​ឲ្យ​យើង​រួម​បោស​សំអាត​កាកសំណល់​ទាំងនេះ។

លោក​ទេសរដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​កម្លាំង​មជ្ឈមណ្ឌល ​ដែល​កំពុង​បំពេញបេសកកម្ម​នេះ ត្រូវ​បង្កើន​សុវត្ថិ​ភាព​ទទួលខុសត្រូវ​លើ​ការងារ​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​រំដោះ​ផ្ទៃ​ដី​ជូន​ប្រជាពលរដ្ឋ​ទទួល​បាន​ជោគជ័យ ​និង​មាន​ប្រសិទ្ធភាព​។ បងប្អូន​យើង​ដែល​ធ្វើការ​ជាមួយ​គ្រាប់រំសេវ​នេះ ចំណុច​សំខាន់​ចាប់ផ្ដើម​ពី​សុវត្ថិភាព​អាទិភាព​សុវត្ថិភាព​បងប្អូន ហើយ​គឺ​ទី​១​មាន​សម្ភារៈ​ល្អ​ប្រើប្រាស់ បច្ចេកទេស​ដែល​យើង​បាន​សរសេរ ជា​លាយ​លាក់​អក្សរ​បាន​ច្បាស់​លាស់ ដើម្បី​ជា​សុវត្ថិភាព​ចម្បង​របស់​បងប្អូន​យើង​ដែល​ធ្វើការ​ប្រចាំថ្ងៃ នៃ​ការ​ដោះ​មីន​នេះ​ ក៏ដូចជា​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង។

លោក​វរសេនីយ៍​ត្រី ចាន់ ថន​មេបញ្ជាការ​រង​កង​បោសសំអាត​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​៦០៣​មានប្រសាសន៍ថា ក្រុម​បោស​សំអាត​បាន​ប្រើ​កម្លាំង​១៣៥​នាក់​រុករក​គ្រាប់​លើ​ផ្ទៃដី​ ដែល​ប្រជាពល​រដ្ឋ​កំពុង​អាស្រ័យ​ផល​ក្នុង​នោះ ​ប្រទះឃើញ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ជាច្រើន​គ្រាប់ ហើយ​គ្រាប់​ទាំងនោះ​ជា​គ្រាប់​បាន​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​ក្នុង​ទសវត្ស​ឆ្នាំ​៧០។

លោក​មេបញ្ជាការ​រង​បញ្ជាក់​ថា រាល់​ការ​ចុះ​បោសសំអាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ កប់​ក្នុង​ដី​ក្រុមការងារ​បាន​អនុវត្ត​ទៅតាម​បច្ចេកទេស និង​បាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ មុន​ចុះ​ធ្វើ​ប្រតិបត្តិការ​ពេល​ចេញ​ប្រតិបត្តិការ​គឺ​មាន​មេកង​មេក្រុម ត្រូវ​ត្រួតពិនិត្យ​សម្ភារៈ​ទាំងអស់ ដែល​បំពាក់​ឲ្យ​ដូចជា​P B E ដែល​ហៅថា​អាវ​ក្រោះ​នេះ មួក​សុវត្ថិភាព​និង​សម្ភារៈ​ផ្សេងៗ​ទៀត ដើម្បី​សុវត្ថិភាព​ខ្លួនឯង គឺ​យើង​យក​តែ​ម៉ាស៊ីន​ណា​ល្អ​បំផុត ចូល​មក​កន្លែង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ការ​បោសសំអាត​មីន នេះ​យើង​ធានា​បាន​១០០% ដោយសារ​យើង​មាន​ជំនាញ​ពិតប្រាកដ។

លោក​សុខ​ឡាំង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ព្រះ​រំកិល បាន​ទទួល​ស្គាល់​ថា ឃើញ​ការអនុវត្ត ជាក់​ស្ដែង​របស់​ក្រុម បោសសំអាត​គ្រាប់​នៅ​សេសសល់ នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​ដោយសារ​ក្រុម​ការងារ​រុករក​គ្រាប់​គាប់​ក្នុង​ដី ធ្លាប់​បោសសំអាត​នៅ​ស្រុក​សៀម​ប៉ាង និង​នៅ​ក្រុង​ស្ទឹងត្រែង​រួច​មក​ហើយ។

លោក​ថា ប្រជាពលរដ្ឋ​បាន​នាំគ្នា​សាទរ​ចំពោះ​សកម្មភាព​រុករក​គ្រាប់​នេះ​ពីព្រោះ​ពួកគាត់​ត្រូវការ​ផ្ទៃដី​ធ្វើស្រែ​ចម្ការ ហើយក៏​រួច​ផុត​ពី​ក្តី​ព្រួយ​បារម្ភ​ដោយសារ​គ្រាប់​ដែល​នៅ​សេសសល់​នេះ ក្រុម​ដែល​មក​ដោះ​មីន​នៅ​ទីនេះ គឺ​បាន​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ ដើម្បី​ស្រួល​ងាយ និង​ការ​ធ្វើ​ស្រែចម្ការ និង​ការ​ដើរ​ហើរ​អត់​មានការ​គ្រោះថ្នាក់​គាត់​មក​ជួយ អញ្ចឹង ប្រជាពលរដ្ឋ​ត្រេកអរ អត់​ព្រួយ​ពី​ការ​គ្រោះថ្នាក់​ដោយសារ​មីន។

សូម​បញ្ជាក់​ថា ក្រុមការងារ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន​និង​កាកសំណល់​ពី​សង្គ្រាម​បាន​មក​រុករក​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ឃុំ​ព្រះ​រំកិល​មាន​រយៈពេល​ជិត​២​ខែ​មក​ហើយ រំដោះ​ផ្ទៃដី​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​២​លាន​២៥០​ម៉ឺន​ម៉ែត្រ​ការេ រក​ឃើញ​គ្រាប់​ប្រភេទ​BLU ២៤​ចំនួន​១៨ គ្រាប់ និង​BLU៤២​ចំនួន​៧៨​គ្រាប់​អំបែង​១០២០​ដុំ​និង​ធ្វើការ​កម្ទេច​ចោល​នៅ​ប្រភេទ​គ្រាប់​ដែល​ខូច​ទ្រង់ទ្រាយ​ដើម​មិន​អាច​ចល័ត​បាន​ចំនួន​២១​គ្រាប់៕

អាជ្ញាធរ​មីន​រំលឹក​ឲ្យ​កម្លាំង​សំអាត​មីន​ លើក​កម្ពស់​សុវត្ថិភាព ​ក្នុង​ពេល​បំពេញ​បេសកកម្ម​

អាជ្ញាធរ​មីន​រំលឹក​ឲ្យ​កម្លាំង​សំអាត​មីន​ លើក​កម្ពស់​សុវត្ថិភាព ​ក្នុង​ពេល​បំពេញ​បេសកកម្ម​

អាជ្ញាធរ​មីន​រំលឹក​ឲ្យ​កម្លាំង​សំអាត​មីន​ លើក​កម្ពស់​សុវត្ថិភាព ​ក្នុង​ពេល​បំពេញ​បេសកកម្ម​

អាជ្ញាធរ​មីន​រំលឹក​ឲ្យ​កម្លាំង​សំអាត​មីន​ លើក​កម្ពស់​សុវត្ថិភាព ​ក្នុង​ពេល​បំពេញ​បេសកកម្ម​

អាជ្ញាធរ​មីន​រំលឹក​ឲ្យ​កម្លាំង​សំអាត​មីន​ លើក​កម្ពស់​សុវត្ថិភាព ​ក្នុង​ពេល​បំពេញ​បេសកកម្ម​