ការ​តទល់​រវាង​ហ្វីលីពីន​-​ចិន​លើកដំបូង ក្រោយ​ការប្រកាស​សាលក្រម អាចធ្វើ​ឲ្យ​ម៉ុង​ហ្គោ​លី រង​ទុក្ខ​ និពន្ធដោយ : ទេព អ៊ីវិសាល       July-14-2016, 12:32 pm         1338

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការ​តទល់​រវាង​ហ្វីលីពីន​-​ចិន​លើកដំបូង ក្រោយ​ការប្រកាស​សាលក្រម អាចធ្វើ​ឲ្យ​ម៉ុង​ហ្គោ​លី រង​ទុក្ខ​រូបខាងឆ្វេងជារដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងខាងស្តាំ នាយករដ្ឋមន្ត្រីចិន ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល នឹង​តទល់​មុខ​គ្នា​ជា​លើកដំបូង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ដែល​ហៅ​កាត់​ថា ASEM នៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី បន្ទាប់ពី តុលាការអន្តរជាតិ ក្រុងឡាអេ ប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​។

​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ រយៈពេល​ពីរ​ថ្ងៃ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែកក្កដា​ខាងមុខនេះ​នៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី ដែល​កិច្ចប្រជុំ​នេះ ក៏​នឹងមាន​វត្តមាន​របស់​នា​យក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang នៅ​ទីនោះ​ផងដែរ​។ វត្តមាន​គូបដិបក្ខ ទាំងពីរ​នេះ អាច​នឹងធ្វើ​ឲ្យ​របៀបវារៈ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ឡើងក​ម្តៅ​នៅក្នុង​ប្រទេស​អាស៊ី​បូព៌ា ដែល​ម៉ុង​ហ្គោ​លី គឺជា​ម្ចាស់ផ្ទះ​។

​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ហ្វីលីពីន លោក​រដ្ឋមន្ត្រី Perfecto Yasay នឹង​លើក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ទាក់ទង​ទៅនឹង​យុទ្ធសាស្ត្រ​សន្តិវិធី និង​នីតិរដ្ឋ​របស់ខ្លួន​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​សេចក្តីសម្រេច​នាពេល​ថ្មីៗ​នេះ​។

​តាមពិតទៅ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អ៊ឺរ៉ុប ត្រូវ​ចូលរួម​ដោយ​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​។ ដោយឡែក វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន ដោយសារ លោក​ត្រូវបានតែងតាំង​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​។ ការ​អវត្តមាន​របស់លោក ឌើ​ទើ​តេ​ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​ដែល​លោក​ត្រូវ​ចូលរួម​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ហ្វីលីពីន មិនត្រូវ​បានបញ្ជាក់​ពី​មូលហេតុ​នោះទេ តែ គេ​អាច​ដឹង​ច្បាស់​ហើយ​ថា ប្រសិន លោក ចូលរួម​នោះ វា ហាក់ដូចជា​លឿន​ពេក​សម្រាប់​ការ​ប្រឈម​គ្នា​ជាមួយនឹង​ចិន ដែល​បញ្ហា​នេះ បាន​បន្សល់​ពី​រដ្ឋបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។ នោះ​គឺ​ប្រៀប​ដូច​លោក​ប្រធានាធិបតី​ទៅ​រង​ថ្ម​បាក់​ដូច្នេះ​ឯង​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ បានប្រកាស​សាលក្រម​ស្ថាពរ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​លើ​ចិន​។ នោះ​គឺ តុលាការ បាន​បកស្រាយ​ថា ការទាមទារ​ដោយយោង​តាម​ប្រវត្តិសាស្ត្រ​របស់​ចិន​មិនមែន​មូលដ្ឋាន​ច្បាប់​នោះទេ ហើយ​សកម្មភាព​មួយចំនួន​របស់​ចិន​ដែល​រួមមាន​ទាំង​ការសាងសង់​កោះ​សិប្បនិម្មិត​ផងដែរ​នោះ​គឺ​សុទ្ធសឹងតែ​ខុសច្បាប់ និង​បំពាន​កាតព្វកិច្ច​អន្តរជាតិ​ទៀតផង​។​

​ភ្លាមៗ​នៃ​ការប្រកាស​នោះ ហ្វីលីពីន បានប្រកាស​សាទរ និង​ប្តេជ្ញា​អនុវត្ត ខណៈ​ចិន ប្រតិកម្ម​ខ្លាំង​ដោយ​មិន​ទទួលស្គាល់ និង​មោ​ឃៈ​ភាព​សាលក្រម​នោះ​ទៀតផង​។

​តែលោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ថ្លែង​បញ្ជាក់ថា ចិន នឹងមិន​ទទួលស្គាល់​រាល់​សេចក្តី​អះអាង ឬ​សកម្មភាព ដោយ​ផ្អែក​តាម​សាលក្រម​ដែល​ប្រកាស​ដោយ​សាលាក្តី​ម​ជ្ឈ​ត្ត​កម្ម​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​បង្កើតឡើង​ដោយ​ឯកតោភាគី​ដោយ​អតីត​ប្រធានាធិបតី​ហ្វីលីពីន​គឺ លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។ ប្រមុខរដ្ឋ​ចិន ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា អធិបតេយ្យ​របស់​ចិន និង​ផលប្រយោជន៍​ដែនសមុទ្រ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​មិនអាច​ប៉ះពាល់​បាន​ដោយ​គ្រាន់តែ​សាលក្រម​នោះ​ក្នុងស្ថានភាព​ណាក៏ដោយ​៕