ចូល​ក្លឹប​ជាមួយគ្នា​ដេក​បន្ទប់​ផ្សេងគ្នា យប់​ឡើង​ចាប់រំលោភ​

6 Videos


ផ្អើលផ្ទះសំណាក់យីហោ «ប៊ុនឈន» ក្នុងបន្ទប់លេខ១៦ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៣ កក្កដា ២០១៦ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីស្ត្រីម្នាក់ បានស្រែកផ្អើលឆោឡោប្តឹងម្ចាស់ផ្ទះសំណាក់ថា បុរសម្នាក់ចូលទៅចាប់រំលោភនាង ។

ចូល​ក្លឹប​ជាមួយគ្នា​ដេក​បន្ទប់​ផ្សេងគ្នា យប់​ឡើង​ចាប់រំលោភ​

P9

ចូល​ក្លឹប​ជាមួយគ្នា​ដេក​បន្ទប់​ផ្សេងគ្នា យប់​ឡើង​ចាប់រំលោភ​

ហេតុការណ៍ផ្អើលឆោឡោនេះ នៅយប់ពេក គេមិនបានចាត់ការបែបណានោះទេ ដោយរង់ចាំព្រឹក ទើបរាយការណ៍ជូនសមត្ថកិច្ចដោះស្រាយបន្ត ។ ស្ត្រីរងគ្រោះមានអាយុ២៧ឆ្នាំ។ ចំណែកបុរសដែលរងការចោទប្រកាន់ ឈ្មោះសុទ្ធ សុធន អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិព្រៃនប់ សង្កាត់ព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ ។

ចូល​ក្លឹប​ជាមួយគ្នា​ដេក​បន្ទប់​ផ្សេងគ្នា យប់​ឡើង​ចាប់រំលោភ​

មុនពេលកើតហេតុ ពួកគេទាំង២នាក់បានចូលក្លិបមួយកន្លែង នៅក្នុងភូមិកើតហេតុខាងលើ។ បន្ទាប់មក ពួកគេចូលទៅផ្ទះសំណាក់ដេក ដោយបុរសដេកបន្ទប់លេខ៧ រីឯនារីដេកបន្ទប់លេខ១៦ ។ ស្រាប់តែនៅម៉ោង៣ទៀបភ្លឺនោះ ស្រាប់តែស្ត្រីរងគ្រោះបានរត់ចេញពីបន្ទប់ស្រែកដោយប្តឹងម្ចាស់ផ្ទះសំណាក់ថា បុរសនោះចូលទៅចាប់រំលោភនាងក្នុងបន្ទប់ ។

នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ ដដែលនេះ សមត្ថកិច្ចក៏បាននាំបុរសខាងលើ ទៅសាកសួរនៅប៉ុស្តិ៍ ដោយត្រូវស្ត្រីរងគ្រោះបានទាមទារសំណង២ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង តែខាងភាគីខាងប្រុសអត់លុយ៕ សុថាត់