​ក្អក​គួរតែ​ញ៉ាំ​ទឹក​បែបណា​ទើប​បាត់​?

​ក្អក​គួរតែ​ញ៉ាំ​ទឹក​បែបណា​ទើប​បាត់​?


​ក្អក​គួរតែ​ញ៉ាំ​ទឹក​បែបណា​ទើប​បាត់​?

​នៅពេល​ដែល​ក្អក​ម្តងៗ គឺ​វា​ពិបាក​ជាសះស្បើយ​ខ្លាំង​ណាស់​ទោះបីជា​ញ៉ាំ​ថ្នាំ​យ៉ាងណាក៏ដោយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ញ៉ាំ​ទឹក​ដែល​អាច​ជួយ​អ្នក​មិន​សូវ​ក្អក​ខ្លាំង​បាន​។ តើ​មាន​របៀប​ញ៉ាំ​បែបណា​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​ក្អក ហើយ​មាន​ស្លេស្ម នោះ​វា​ធ្វើឲ្យ​អ្នក​ពិបាក​ដកដង្ហើម​ខ្លាំង​ណាស់​។ ដូចនេះ​អ្នក​អាច​ញ៉ាំ​ទឹក​ដែល​ជា​ទឹក​ក្តៅ​ច្រើនបាន ព្រោះ​វា​អាច​ជួយ​ស្លេស្ម​អ្នក​ឲ្យមាន​លក្ខណៈ​ទន់ ដែល​ងាយស្រួល​ក្នុងការ​ខាកស្តោះ​ចេញមកក្រៅ​។ ម្យ៉ាងទៀត​វា​អាច​ជួយ​បញ្ចេញ​ជាតិពុល​ក្នុង​រាងកាយ​អ្នក​តាមរយៈ​ការ​បត់ជើង​តូច​បានដែរ​។ ជាងនេះទៅទៀត វា​នឹង​អាច​ជួយ​អ្នកឲ្យមាន​អា​ការៈធូរស្រាល​ជាង​មុន​ក្រោយពេល​ដែល​ញ៉ាំ​ទឹក​ក្តៅ​នេះ​រួច អ្នកនឹង​មិនសូវមាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ខ្លាំង​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។