រឿងតុក្កតាដែលបានធ្វើឲ្យទស្សនិកជន សើចចុកពោះ (មានវីដេអូខ្លី)

រឿង The Secret Life of Pets បែបគំនូរជីវចលនិយាយពីសត្វចិញ្ចឹម ដែលទើបតែចាក់បញ្ចាំងថ្មីៗ នៅគ្រប់រោងភាពយន្តបានទទួលការគាំទ្រ យ៉ាងខ្លាំងពីទស្សនិកជនដែលបានទៅទស្សនារួច។

មានហ្វេនជាច្រើនបានដឹងរួចមកហើយថារឿងមិនមែន ទទួលបានការគាំទ្រតែនៅក្នុងប្រទេសកម្ពុជា តែមួយនោះទេ ប៉ុន្តែនៅឯសហរដ្ឋអាមេរិកវិញ ក៏មិនចាញ់គ្នានោះដែររឿងនេះបានជាប់ចំនាត់ថ្នាក់លេខ១ នៅទីនោះនេះបានបង្ហាញឲ្យ ឃើញពីការគាំទ្ររបស់រឿងនេះ។ លើសពីនេះទៅទៀតរឿង The Secret Life of Pets នេះបានជាប់ចំនាត់ថ្នាក់លេខ២នៅក្នុងតារាងបញ្ជីរឿងរបស់ផលិកម្ម Illumination ដែលជារឿងដែលរកចំនូលបានច្រើនជាងគេបន្ទាប់ពីរឿងតុក្កតា Minions នៅសប្តាហ៍ទីមួយ។ គួរបញ្ចាក់ផងដែរថារឿង The Secret Life of Pets និយាយពីជីវិតសត្វដែលមានម្ចាស់ចិញ្ចឹមនិងជីវិតសត្វអនាថា ដែលជាការផលិត របស់ផលិតកម្មតែមួយជាមួយនឹងរឿង Minions។

The Secret Life of Pets បានធ្វើឲ្យហ្វេនជាច្រើនមាន ការចង់ដឹងចង់លឺថា តើសត្វដែលខ្លួនចិញ្ចឹមបានធ្វើអ្វីខ្លះ នៅពេលដែលខ្លួនមិននៅផ្ទះ? បើចង់ដឹងច្បាស់ចង់ត្រូវតែមកទស្សនារឿង The Secret Life of Pets ដែលមានចាក់បញ្ចាំង ចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាពយន្ត។

ចុចទីនេះដើម្បីទស្សនា trailer នៅខាងក្រោម៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload