​គ្រូ​ U16 ប្រ៊ុយណេ ​ថា ទម្រង់​លេង​ U16 កម្ពុជា ​ល្អ​ជាង​ U16 ទីម័រខាងកើត

លោក Muhammad Ali Bin Haji Mustapha ​គ្រូ​ U16 ប្រ៊ុយណេ ​បាន​ធ្វើការ​ប្រៀបធៀប​​​ប្រព័ន្ធ​លេង​របស់ក្រុម​យុុវជន​ U16 កម្ពុជា​ខ្លាំង​ជាង U16 ​ទីម័រខាងកើត ​នៃ​ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 ​ក្រោយ​ក្រុម​របស់​លោក​​ចាញ់​កម្ពុជា​​២-០យប់​មិញ។

 

 ​គ្រូ​ U16 ប្រ៊ុយណេ ​ថា ទម្រង់​លេង​ U16 កម្ពុជា ​ល្អ​ជាង​ U16 ទីម័រខាងកើតលោក Muhammad Ali Bin Haji Mustapha

 

​​ក្រុម​បាល់ទាត់​ U16 ប្រ៊ុយណេ បរាជ័យ​ក្រោម​ថ្វី​ជើង​ U16 ទីម័រខាងកើត ៣-០​ សម្រាប់​ប្រកួត​បើក​ឆាក​របស់​ខ្លួន និង​បន្ត​ចាញ់​កម្ពុជា​យប់​មិញ ២-០ ​ទៀត។ ​សំនួរ​​របស់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​យប់​មិញ​ថា តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ទម្រង់​លេង​របស់​កម្ពុជា និង​ទីម័រ​ខាង​កើត? ​​ លោក Muhammad Ali Bin Haji Mustapha បាន​ឲ្យ​ដឹង​ថា ​​ក្រុម​ជម្រើស​ជាតិ U16 កម្ពុជា​បង្ហាញ​សមត្ថភាព​នៅ​​​លើ​ទីលាន​បាន​ល្អ​ជាង ក្រុម​ជម្រើស​ជាតិ U16 ​ទីម័រខាងកើត។ ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​មូលហេតុ​ច្រើន​ទេ។

 

​​គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​​​ថា មូល​ហេតុ​ចាញ់​កម្ពុជា​ពីរ​​គ្រាប់ ​និង​ចាញ់ ទីម័រខាងកើត​​បី​គ្រាប់​មក​ពី​ប្រកួត​បើក​ឆាក​ក្រុម​របស់​លោក​ ត្រៀម​ខ្លួន​មិន​បាន​ល្អ។ ក្រោយ​បរាជ័យ​ទីម័រខាងកើត​៣-០ ​កាល​ពី​ពេល​ថ្មី​ៗ នេះ​លោក​បាន​កែប្រែ​ក្រុម​របស់​លោក​បាន​ល្អ​ប្រសើរ​ឡើង​វិញ ទើប​​អាច​លេង​ចាញ់​កម្ពុជា​តែ២​គ្រាប់។

 

​លោក​បាន​បន្ថែម​ថា ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​​ លោក​​នឹង​វិវត្ត​​ក្រុម​របស់​លោក​​ឲ្យ​បាន​កាន់​តែ​ល្អ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​​បរាជ័យ​ក្រោម​ថ្វី​ជើង​ U16 កម្ពុជា ២-០ ​ជា​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​អស់​សមត្ថភាព​​មែន​ទែន។

 

​ក្រុម​​បាល់ទាត់​ U16 ​ប្រ៊ុយណេ ​មិន​ទាន់​រក​បាន ១​ពិន្ទុ​ឡើយ ​ពោល​គឺ​នៅ​បាត​តារាង​​ក្នុង​ពូល B។ សម្រាប់​ប្រកួត​បន្ទាប់​របស់​ក្រុម​មួយ​នេះ នឹង​ជួប​​​ U16 ឡាវ​ នា​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៦ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៣:៣០​នាទី ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ MY TV ផង​ដែរ៕

 

 ​គ្រូ​ U16 ប្រ៊ុយណេ ​ថា ទម្រង់​លេង​ U16 កម្ពុជា ​ល្អ​ជាង​ U16 ទីម័រខាងកើតU16 កម្ពុជា

 

​គ្រូ​ U16 ប្រ៊ុយណេ ​ថា ទម្រង់​លេង​ U16 កម្ពុជា ​ល្អ​ជាង​ U16 ទីម័រខាងកើត

U16 ទីម័រខាងកើត​

 

អត្ថបទ ៖  ស្រី សុវណ្ណដារ៉ា​​​​