ស្នាម​ញញឹម​តារា​ស្រី​ ៥​រូប ​​គាប​ធ្មេញ​ដែក​យ៉ាង​ម៉េច​ដែរ?

​មាន​តារា​ស្រី​ល្បីៗ​មួយ​ចំនួន ​​បាន​ជ្រើសរើសវិធី​អប​កៀបធ្មេញដែក​​ ដើម្បី​តម្រង់​ឲ្យត្រង់​ជួរ និង​កាន់​តែ​ស្រស់ស្អាតថែម​មួយ​កម្រិត​ទៀត​​តាម​រយៈស្នាម​ញញឹម​របស់​ពួក​គេ។ តើ​មាន​តារា​ខ្លះ​ទៅ ប្រើ​វិធី​កៀប​តម្រង់​ធ្មេញ?
 

១.ឱក សុគន្ធកញ្ញា

 

ស្នាម​ញញឹម​តារា​ស្រី​ ៥​រូប ​​គាប​ធ្មេញ​ដែក​យ៉ាង​ម៉េច​ដែរ?

 

តារា​ចម្រៀង​ស្រី​ឈាន​មុខ​គេ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​មើល​ឃើញ​ថា​នាង​បាន​គាប​ធ្មេញ​ដែក​នេះ​ជាង ១ ឆ្នាំ​ហើយ ពោល​គឺ​តាំងពី​ The Voice  Cambodia រដូវ​ការ​ទី​មួយ​មក​ម្ល៉េះ។

 

២.រ៉ូ ចាន់ដារ៉ា

 

ស្នាម​ញញឹម​តារា​ស្រី​ ៥​រូប ​​គាប​ធ្មេញ​ដែក​យ៉ាង​ម៉េច​ដែរ?រូបភាព៖Facebook

 ចំណែក​តួ​ស្រី​ក្នុង​រឿង “អត់​ខ្វល់​សំខាន់​អូន​ស្អាត!” នេះ​វិញ​ទើប​តែ​ឃើញ​នាង​គាប​ធ្មេញ​ដែក​ក្នុង​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ។ សម្រាប់​ហេតុផល ស្រីលាប ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ព្រោះ​កញ្ញា​ចង់​បាន​ធ្មេញ​ត្រង់​ស្មើ​ល្អ តែ​ពេល​នេះ​តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​បាន​ដក​ចេញ​ហើយ។

 

 

៤.ស៊ូ ស៊ីរីកា

 

ស្នាម​ញញឹម​តារា​ស្រី​ ៥​រូប ​​គាប​ធ្មេញ​ដែក​យ៉ាង​ម៉េច​ដែរ?រូបភាព៖Facebook

 

ម្ចាស់​បទ “ស្រលាញ់​បង​លើស​ហើយ​” រូប​នេះ​វិញ​ទើប​តែ​ទទួល​ការ​ព្យាបាល​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​តែ​ប៉ុណ្ណោះ។

 

៥.សុខ សីឡាលីន

 

ស្នាម​ញញឹម​តារា​ស្រី​ ៥​រូប ​​គាប​ធ្មេញ​ដែក​យ៉ាង​ម៉េច​ដែរ?

 

សុខ សីឡាលីន គេ​ក៏​ទើប​តែ​ឃើញ​នាង​គាប​ធ្មេញ​ដែក​នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ និង​មិន​ទាន់​បាន​ដក​ចេញ​ទេ។

 

៦.ចាន់ គង់កា

 

ស្នាម​ញញឹម​តារា​ស្រី​ ៥​រូប ​​គាប​ធ្មេញ​ដែក​យ៉ាង​ម៉េច​ដែរ?រូបភាព៖ផ្តល់ឲ្យ

 

បេក្ខភាព Cambodia next top model រដូវ​ការ​ទី​១ រូប​នេះ​​ដាក់​ការ​គាប​ធ្មេញ​ដែក​នេះ​តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ម្ល៉េះ តែមើល​មិន​សូវ​ឃើញ​ឡើយ​ព្រោះ​ដាក់​ស្រោម​ថ្លាៗ​ពណ៌​ដូច​ទៅ​នឹង​ធ្មេញ៕

 

ចុះ​ប្រិយមិត្ត​មាន​ដឹង​ថា​តារា​ខ្មែរ​ណា​ខ្លះ​មាន​គាប​ធ្មេញ​ដែក​នេះ​ទៀត​ទេ?

 

អត្ថបទ៖ទ្រី រ៉ាវី