កូន​គេង​ផ្កាប់​ចុះក្រោម មាន​ចរិត​បែបណា​?

កូន​គេង​ផ្កាប់​ចុះក្រោម មាន​ចរិត​បែបណា​?


កូន​គេង​ផ្កាប់​ចុះក្រោម មាន​ចរិត​បែបណា​?

​កាល​ពី​អត្ថបទ​មុន យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​អត្តចរិត​របស់​កូន​ដែល​មាន​ទម្លាប់​គេង​រមូល​ចូល​គ្នា​ដូច​ពេល​ក្នុង​ពោះ​អ្នក​រួចមកហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចរិត​របស់​កូន​ដែល​មាន​ទម្លាប់​គេង​ផ្កាប់​ចុះក្រោម​វិញ​ម្តង​។ តើ​គេ​មាន​អត្តចរិត​បែប​ណា​ទៅ​?

​នៅពេល​ដែល​កូន​មាន​ទម្លាប់​គេង​ផ្កាប់​ចុះក្រោម ហើយ​មុខ​បែរ​មក​មួយ​ចំហៀង ហើយ​ដៃ​ទាំង​ពីរ​ដាក់​នៅ​ជិត​ខ្នើយ នោះ​កូន​អ្នក​ជា​កូន​ដែល​ចូលចិត្ត​ភាព​អ៊ូអរ​សប្បាយរីករាយ មាន​ភាពក្លាហាន ហើយ​ជាក់ស្តែង​គឺ​មាន​មុខ​ក្រាស់ និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ខ្ពស់​។ គេ​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ឲ្យ​អ្នកដទៃ​ស្តីបន្ទោស​ឡើយ ដោយ​មាន​គំនិត​ការពារ​ខ្លួន​ខ្ពស់​ណាស់​។ នៅពេលដែល​គេ​រាប់អាន​ជាមួយ​អ្នកដទៃ គេ​នឹង​អាច​រក្សា​គំលាត​ជាមួយ​មនុស្ស​ទាំងនោះ ហើយក៏​ជា​មនុស្ស​ដែល​មាន​ចរិត​មិនសូវ​ចេះ​និយាយ​រឿង​ក្នុង​ចិត្ត​ចេញ​មក​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។