អប​អរ​សា​ទរ! កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី

(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា កុល ប៊ុតសានី ទទួលបានមេដាយសំរិទ្ធ ១គ្រឿងពីការប្រកួតកីឡាកុមារទ្វីបអាស៊ី 6th Children of Asia International Sports Games នៅប្រទេសរុស្ស៊ីក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម បន្ទាប់ពីផ្តួលកីឡាការិនី​ម៉ុង​ហ្គោ​លី (Mongolia) ដោយ​លទ្ធ​ផល ៧-៦ កាល​ពី​ម្សិល​មិញ​នេះ​។

យោងតាមទំព័រ Facebook Page របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្ពុជា បានឈ្នះមេដាយសំរិទ្ធ កម្រិតអាស៊ី បាន​១​គ្រឿង​ពី​យុទ្ធ​នា​​ការ​​ខាង​លើ ដែល​មាន​៣៨​ប្រទេស​ចូល​រួមលើកនេះ បន្ទាប់ពី ប៊ុតសានី បានប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះរុស្សី Yuzhakova Evgenia ក្នុង​ការ​ដណ្តើម​មេ​ដាយ​ប្រាក់ មុន​ពេល​មិត្ត​រួម​ជាតិកីឡាករ ស៊ាង តេក្វាន់ដូ សុធារិទ្ធ បានចាញ់កីឡាករម៉ង់ហ្គោលី Odbbatar Changaadori ក្នុងទម្ងន់ ៥៥ គីឡូក្រាម ដោយពិន្ទុ ១២-០។

ទោះបីឈ្នះត្រឹមមេដាយសំរិទ្ធ ១គ្រឿងនេះក៏ដោយ ក៏កីឡាការិនី កុល ប៊ុតសានី បានធ្វើឲ្យកម្ពុជា ទទួលបានមោទនភាពខ្លាំងក្លា ចំពោះ​អត្តព​លិក​​ទាំង​​២​រូប​ខាង​លើ​ ដែល​​បាន​​ធ្វើ​​ឲ្យទ​ង់​​ជាតិ​កម្ពជា ត្រូវបានបង្ហូតឡើង និងមានគេគោរព ហើយធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើននៅ​លើ​ឆាក​អន្តរ​ជាតិ​ថែម​ទៀត​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកផងដែរថា កីឡាករ​កាយ​វប្បកម្ម​ជម្រើសជាតិ​កម្ពុជា តឹក ប៊ុ​ន​វី ឈ្នះ​បាន​មេដាយមាស​​ ពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កាយ​វប្ប​កម្ម​អាស៊ី​អាគ្នេយ៍​លើក​ទី​១៣ ​(South-East Asian Bodybuilding And Phyique Sports Ferderation) នៅ​ប្រទេស​ថៃ​ កាល​ពី​​​ល្ងាច​​មិ​ញ​។

ក្នុង​ប្រភេទ​ទម្ងន់​​ជា​មួ​យ​គ្នា​​នេះ កីឡាករ​កម្ពុជា ទ្រឹង ចាន់ ឈ្នះ​​មេដាយ​សំរឹទ្ធ​ ។ កាលពី​ព្រឹក​មិ​ញ កីឡាករ​កាយ​វប្បកម្ម​ជម្រើសជាតិ​កម្ពុជា ​លោក​ណុំ សុ​បិ​ន្ត និង ចាប វ៉ា​ន់​នី ដណ្ដើម​បាន​លេខ​៤​ ពី​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត