ជនជាតិអង់គ្លេសម្នាក់ រត់គេចពីការ​ចាប់ខ្លួន នៅប្រទេស​កំណើត តែត្រូវនគរបាល​ខេត្តសៀមរាប​ឃាត់​ខ្លួនបាន

(សៀមរាប)៖ ជនជាតិអង់គ្លេសម្នាក់ ដែលបានរត់គេចពីការ​ចាប់ខ្លួន នៅប្រទេសកំណើត ហើយបានចូល​មកប្រទេសកម្ពុជា​នោះ ត្រូវបានកម្លាំង​នគរបាលរបស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង​មហាផ្ទៃ ស្វែងយកចាប់ខ្លួននោះ ពេលនេះត្រូវបានកម្លាំងការិយាល័យ​នគរបាលអន្តោប្រវេសន៍ ខេត្តសៀមរាប ចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៦។

ដោយយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្តប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបផងនោះ ទើប​លោក​វរសេនីយ៍ទោ ជា គឹមសាន ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលអន្តោប្រវេសន៍ខេត្តសៀមរាប បានដឹកនាំកម្លាំងធ្វើការចុះឃាត់ខ្លួនជនសង្ស័យ នៅតំបន់ផប់ស្រ្ទីត(Pub Street) ដែលជនជាតិអង់គ្លេសរូបនេះ កំពុងអង្គុយផឹកស្រា នៅក្នុងហាង KHMER KITCHEN ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរង បានឲ្យដឹងថា ក្រោយពីសួរនាំ ជនជាតិអង់គ្លេសរូបនេះប្រាប់ថា ខ្លូនឈ្មោះ MIDGLEY DAMIEN អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែន​ លេខ​: GBR508037703។

បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលអន្តប្រវេសន៍ បញ្ជូនខ្លួនទៅកាន់មណ្ឌលត្រៀម​បណ្ដេញចេញ ប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប របស់នាយកដ្ឋាន​ស៊ើបអង្កេតនីតិវិធី នៃអគ្គនាយក​ដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ អនុវត្តទៅតាមនីតិវិធីជាបន្ត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  គួររំលឹកផងដែរថា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលមាន នាយកឧត្តមសេនីយ៍ សុខ ផល ជាអគ្គនាយកដ្ឋាន នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបង្ហាញរបាយការណ៍ប្រចាំសប្ដាហ៍ទី៣ នៃខែមិថុនា ក្នុងការប្រតិបត្តិការឃាត់ខ្លូន និងបណ្ដេញជនបរទេស ដែលបានចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាត។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ការឃាត់ខ្លួនជនបរទេសសរុបមាន៦៦នាក់ ក្នុងនោះស្រី៨នាក់ និង៨សញ្ជាតិផ្សេងគ្នា មានដូចជា វៀតណាម២៨នាក់ ចិនដីគោក១៤នាក់ ចិនតៃវ៉ាន់ ១៣នាក់ ឥណ្ឌា៨នាក់ នីហ្សេរីយ៉ា១នាក់ ប៉ូឡូញ១នាក់ មិចហ្សិកកូ១នាក់ ផងដែរ។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ពីការបណ្ដេញចេញនូវជនជាតិបរទេសពីប្រទេសកម្ពុជាមានសរុប៥៧នាក់ ស្រី១១នាក់ ក្នុងនោះមាន៦សញ្ជាតិ ដូចជាវៀតណាម៥១នាក់ ស្រី១០នាក់ រុស្សី១ម្នាក់ស្រី ឥណ្ឌូនេស៊ី១នាក់ ឥណ្ឌា២នាក់ អង់គ្លេស១នាក់ និងនីហ្សេរីយ៉ា១នាក់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនជាតិអង់គ្លេសម្នាក់ រត់គេចពីការ​ចាប់ខ្លួន នៅប្រទេស​កំណើត តែត្រូវនគរបាល​ខេត្តសៀមរាប​ឃាត់​ខ្លួនបាន

ជនជាតិអង់គ្លេសម្នាក់ រត់គេចពីការ​ចាប់ខ្លួន នៅប្រទេស​កំណើត តែត្រូវនគរបាល​ខេត្តសៀមរាប​ឃាត់​ខ្លួនបាន

ជនជាតិអង់គ្លេសម្នាក់ រត់គេចពីការ​ចាប់ខ្លួន នៅប្រទេស​កំណើត តែត្រូវនគរបាល​ខេត្តសៀមរាប​ឃាត់​ខ្លួនបាន