ស​ព​លោ​ក​ ប​ណ្ឌិ​​ត ​កែ​ម​​ ​ឡី ​ស​​ម្រេចប​​ញ្ចុះ​ ​នៅ​ស្រុ​កកំ​​ណើ​ត ​ខេ​ត្តតាកែវ​​

ភ្នំ​ពេ​ញ៖​​សព​លោ​ក​​ប​ណ្ឌិត​​ ​កែម​ ​ឡី​ ​អ្ន​ក​វិ​ភា​គ​ស្ថាន​កា​រ​ណ៍​ ​ន​យោ​បា​យនៅ​​​កម្ពុ​ជា ​​ត្រូ​វ​​បាន​ឃា​​តក​រ​ បា​ញ់​ស​​ម្លា​ប់​ក្នុង​​ ​ស្តាម៉ា​ត ​ស្តុ​ប​បូ​ក​គោ​ល​ ​នៅព្រឹ​ក​​ថ្ងៃ​ទី​១​០ ​ក​ក្កដា​​ ​ឆ្នាំ​២​០​១​៦​ត្រូ​វ​បា​ន ​ក្រុ​ម​គ្រួ​​សា​រ​ស​ម្រេច​ ​ប​ញ្ចុះ​ស​ព​លោ​ក ​​​នៅ​ស្រុ​ក​កំណើ​ត នៅឯភូមិ អង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក កែម រិទ្ធីសិទ្ធិ ត្រូវជាប្អូនប្រុសបង្កើតរបស់ លោកបណ្ឌិត កែម ឡី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ថា "សពនឹងត្រូវបាន ក្រុមគ្រួសារយើងខ្ញុំយកទៅបញ្ចុះ នៅក្នុងខេត្តតាកែវ ស្រុកត្រាំកក់ ឃុំលាយបូរ ហើយសពត្រូវដង្ហែរ ចេញនៅថ្ងៃទី១៨ខែ កក្កដា ខាងមុខនេះ"។

សូមបញ្ជាក់ថា សពលោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់ទុករយៈពេល ១០ថ្ងៃ នៅវត្តចាស់ សង្កាត់ជ្រោយចង្វារ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួម គោរពវិញ្ញាណក្ខន្ធ ហើយរហូតមកដល់ថ្ងៃទី១៤ កក្កដា នេះ មានរយៈពេល៥ថ្ងៃហើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុ​នេះ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៦​នេះ សភាព​សាកសព​លោក​បណ្ឌិត កែម ឡី មានការ​ប្រែប្រួល ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​សព​  ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​កម្ពុជា តំណាងរាស្ត្រ CNRP លោក សុ​ន ឆៃ តំណាង​គណបក្ស​នយោបាយ សង្គម​ស៊ី​វិល​មួយ​ចំនួន​ និង​ប្រជាពលរដ្ឋ​មក​ពី​តាម​រាជធានី​-​ខេត្ត នៅ​តែ​បន្ត​មក​ចូលរួម​និង​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​សព​លោក​បណ្ឌិត កែម ឡី ដែល​បាន​និង​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​ក្នុង​បរិវេណ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​បន្ត​ថា គិត​ត្រឹម​វេលា​ម៉ោង​ ១០​និង​០៩​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា​នេះ ក្រុម​គ្រួសារ​សព​មិន​ទាន់​សម្រេច​ពី​ពេលវេលា​និង​ទីតាំង​នៃ​ការ​បូជា ឬ​បញ្ចុះសព​លោ​កប​ណ្ឌិ​ទ កែម ឡី នៅឡើយ​ទេ ។

ទាក់ទង​ទៅ​នឹង​ទីតាំង​បូជា ឬ បញ្ចុះសព​នោះ សេចក្តីរាយការណ៍​បន្ត​ថា អតីតរដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក លឺ ឡាយ​ស្រេង បាន​ផ្តល់​ទីតាំង​មួយ​កន្លែង​តម្លៃ​ប្រមាណ​៤​ម៉ឺន​ដុល្លារ​នៅ​ក្បែរ​ភ្នំ​ស្រង់ ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស​ព​លោ​ក​ ប​ណ្ឌិ​​ត ​កែ​ម​​ ​ឡី ​ស​​ម្រេចប​​ញ្ចុះ​ ​នៅ​ស្រុ​កកំ​​ណើ​ត ​ខេ​ត្តតាកែវ​​

ស​ព​លោ​ក​ ប​ណ្ឌិ​​ត ​កែ​ម​​ ​ឡី ​ស​​ម្រេចប​​ញ្ចុះ​ ​នៅ​ស្រុ​កកំ​​ណើ​ត ​ខេ​ត្តតាកែវ​​