ដើរទៅធ្វើស្រែ​កាត់ព្រៃស្វាយ​ចន្ទី រត់​​បះ​ជើង​

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ដើម​ស្វាយចន្ទី រួច​ក៏រត់ទៅ​​រា​យកការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ នេះ ស្ថិត​ត្រង់​នៅ​ចំណុច​ក្រោយ​សាលា​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ខណៈ​ប្រជាពលរដ្ឋ​ដើរទៅ​ធ្វើស្រែ​នៅ​ក្បែរ​ព្រៃ​នោះ ក៏​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ពាក់អាវ​ដៃខ្លី​ពណ៌​ទឹកសមុទ្រ​ចាស់ និង​ស្លៀក​សារុង ពាក់​ស្បែកជើងផ្ទាត់ បាន​ចង​.​ក​និង​ខ្សែ​ក្រណាត់​ទៅ​នឹង​ដើម​ស្វាយចន្ទី​នៅ​ក្នុង​ព្រៃ កម្លាំង​នគរ   បាល​​ស្រុក​ប្រាសាទបាគង​ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ រួច​កាត់​ខ្សែ​ទម្លាក់​មក​ដី ដើម្បី​ធ្វើការ​ពិនិត្យ ។

សព​ស្ត្រី​រង​គ្រោះ​ពុំ​ស្គាល់ឈ្មោះ​ទេ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​នេះ ពុំ​ឃើញ​មាន​អ្វី​ប្លែក​នោះ​ទេ ក្រៅពី​ខ្សែរឹត​.​ក​តែ​ប៉ុណ្ណោះ​។​ប្រជា​ពលរដ្ឋ​មក​ចោមរោម​មើល ដោយ​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​នេះ មិនមែន​ជា​អ្នកស្រុក​នេះ​ទេ ។

បច្ចុប្បន្ន សព​ស្ត្រី​រង​គ្រោះ​ត្រូវ សមត្ថកិច្ច​ដឹក​យក​បូជា​នៅ​វត្ត​លលៃ ក្នុងស្រុក​ប្រាសាទបាគង ព្រោះ​មិន​អាច​ទុក​យូរ រង់ចាំ​ក្រុម
គ្រួ​សារ​បាន​ទេ ដោយ​ខ្លាច​ធុំក្លិន ៕