សុគន្ធ ថេ​រ៉ា​យុ ចេញ MV Original Song ហើយ​

6 Videos


តារាចម្រៀងកំពុងលេចធ្លោក្នុងទ្រនំផលិតកម្មថោន សុគន្ធ ថេរ៉ាយុ ពិតជាមិនធ្វើឱ្យ អ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយ ។ តារាចម្រៀងវ័យក្មេងរូបនេះបាននាំយក MV ដែលជា Original Song តាមការសន្យារបស់ខ្លួនហើយ ពិតជាទស្សនីយភាពមួយប្លែកសម្រាប់ទស្សនិកជន ។

P9

សុគន្ធ ថេ​រ៉ា​យុ ចេញ MV Original Song ហើយ​
សុគន្ធ ថេ​រ៉ា​យុ ចេញ MV Original Song ហើយ​

នៅក្នុងការបង្ហាញបទចម្រៀងថ្មីនេះផងដែរ តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានបង្ហោះរូបថតថ្មីៗប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុក ដែលសុទ្ធសឹងជាឈុតឆាកខ្លះៗដែលបានដកស្រង់ចេញពីផ្ទៃបទទាំងមូល ត្រូវបានទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះនៅក្នុងរុបថតនីមួយៗបង្ហាញពីសមាសភាពតួអង្គសុទ្ធតែគួឱ្យចាប់អារម្មណ៍ ហើយមានទិដ្ឋភាពខ្លះៗដែលខុសប្លែកពីបទចម្រៀងមុនៗ ។

សុគន្ធ ថេ​រ៉ា​យុ ចេញ MV Original Song ហើយ​

ជាមួយគ្នានេះ តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានប្រកាសដំណឹងល្អសម្រាប់ទស្សនិកជនថា «VCD vol 77 បទ សង្សារ និង ការងារ ចេញលក់នៅដើមសប្តាហ៍ក្រោយនេះហើយបាទ កុំភ្លេចជួយគាំទ្រផងបាទ បញ្ជាក់ បទនេះជាបទ Original Song!» ។

សុគន្ធ ថេ​រ៉ា​យុ ចេញ MV Original Song ហើយ​

សង្ឃឹមថាការចេញ MV Original Song នេះពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ព្រោះថានេះជាស្នាដៃមួយ ដែលកើតចេញពីការច្នៃប្រឌិតរបស់កូនខ្មែរពិតៗ ឥតមានការចម្លងពីបរទេសឡើយ ។

សុគន្ធ ថេ​រ៉ា​យុ ចេញ MV Original Song ហើយ​

នៅពេលឆាប់ៗខាងមុខនេះផងដែរ តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏នៅមានបទចម្រៀង Original Song ថ្មីៗជាច្រើនទៀតដែលកំពុងរៀបចំធ្វើជាបន្តបន្ទាប់ផងដែរ ៕

                                                                ប្រមាញ់តួ