តារាស្រីថៃប៉ុន្មានដួងនេះ ល្បីថាស្បែកស ម៉ត់ខ្លាំង ពីធម្មជាតិពិតៗ!

ថៃ៖ ក្នុងនាមជាតារាល្បី តែងតែចង់បានរូបសម្ផស្ស និងសម្បុរស្បែក សស្រស់ថ្លា ដើម្បីទទួលបានភាពលេចធ្លោ នៅក្នុងរង្វង់សិល្បៈ។ ប៉ុន្តែក៏មានតារាស្រីថៃមួយចំនួនផងដែរ ដែលមានស្បែកស្អាតតាំងពីកំណើត ដោយមិនចាំបាច់ពឹង ផលិតផលរក្សាសម្រស់ផ្សេងនោះទេ។

គេហទំព័រថៃមួយ បានបង្ហាញពីតារាស្រីថៃល្បីប៉ុន្មានដួង ដែលមានស្បែកស្អាតសខ្លាំង ពីធម្មជាតិ ទោះបីពួកគេព្យាយាមឈរហាលថ្ងៃ ក៏ពណ៌សម្បុរស្បែក នៅតែមិនប្រែប្រួលនោះដែរ។ ហើយមិនតែប៉ុណ្ណោះ រាល់ពេលពួកគេថតសម្តែងម្តងៗ គឺក្រុមការងារថត មិនសូវប្រើប្រាស់ភ្លើងជំនួយច្រើននោះទេ ព្រោះស្បែករបស់គេម៉ត់រលោង និងភ្លឺថ្លាស្រាប់ទៅហើយ។

ក្នុងនោះដែរ តារាស្រីដែលល្បីថា មានស្បែកសម៉ត់ពីធម្មជាតិ មានដូចជា នាង Davika នាង Grace Kanklao នាងVj Woosen នាង Baifern នាងDue Arisara នាង Apissada នាងTaewaew NaTapohn នាង Kwan នាងMay Pitchy នាងPang Ornjira នាងPanward   និងនាង Diana Flipo៕

តោះមើលរូបថតរបស់ តារាស្រីថៃ ដែលល្បីថាស្បែកសស្អាតទាំងអស់គ្នាបន្តិចមើល ថាយ៉ាងណាដែរ៖ 

កំណត់ហេតុខ្មែរឡូត៖

ពាកព័ន្ធនឹងរឿងសម្ផស្សនេះដែរក៏មានអត្ថបទមួយពាក់ព័ន្ធស្រដៀងគ្នា ដែលមានតារាស្រីខ្មែរមួយចំនួន មានស្បែកមុខសម៉ត់រលោងខ្លាំង ទោះមើលកាន់តែជិតក៏ដោយ។

ប្រិយមិត្តធ្លាប់តែគិតថា គ្មានតារាណាដែលស្អាតពីធម្មជាតិពិតៗនោះទេ បើមិនកែសម្ផស្ស ឬផាត់មុខក្រាស់ៗពេលឡើងឆាកម្តងៗ ព្រោះថាបើពួកគេ មិនបានតុបតែងមុខនោះ គឺមិនអាចបិទបាំងភាពចាស់ និងផ្ទៃមុខមិនស្អាតរបស់ពួកគេបានឡើយ។ ប៉ុន្តែតាមការពិតទៅ ក៏មានតារាស្រីមួយចំនួន មានស្បែកមុខស្អាតស្រាប់ ដោយមិនចាំបាច់មានម្សៅមកជំនួយច្រើនផងដែរ។

ថ្ងៃនេះខ្មែរឡូត បង្ហាញពីតារាស្រីខ្មែរមួយចំនួន ដែលមានស្បែកមុខម៉ត់ស្អាត ទោះមើល ឬថតកាន់តែជិតក៏ដោយ។ ហើយចំពោះតារាស្រីដែលចាត់ទុកថា មានស្បែកមុខស្រស់ផូរផង់ ម៉ត់ខៃខ្លាំង មានដូចជា កញ្ញា មាន សូនីតា កញ្ញា ម៉ាក់ សែនសូនីតា កញ្ញា ជីជី កញ្ញា ហ៊ិន ចាន់នីរ័ត្ន អ្នកនាង សារាយ សក្កណា អ្នកនាង សុខ សោម៉ាវត្តីជាដើម។

មិនតែប៉ុណ្ណោះ ស្បែកមុខដ៏ស្រស់ស្អាតរបស់ពួកគេ ក៏ត្រូវបានមនុស្សភាគច្រើនសរសើរផងដែរ ដែលចេះថែរក្សាសាច់មុខឲ្យម៉ត់រលោង គ្មានរន្ធញើសធំៗ និងគ្មានស្នាមមុនបែបនេះ៕

តោះមើលសាច់មុខរបស់ តារាស្រីខ្មែរថាម៉ត់រលោងស្អាតយ៉ាងណា៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload