ប្រវត្តិសង្ខេបរបស់តួអង្គក្នុង ខ្សែភាពយន្តតាហ្សង់ថ្មី (មានវីដេអូខ្លី)

The Legend of Tarzan គឺជាខ្សែភាពយន្តខ្នាតធំ ជំនាន់ថ្មី ដែលនិយាយអំពីជីវិតរបស់ Tarzan បន្ទាប់ពីចាកចេញពីក្នុងព្រៃ មករស់នៅក្នុងទីក្រុងជាមួយនឹង ប្រពន្ធឈ្មោះថា Jane។ ប៉ុន្តែមិនយូរប៉ុន្មាន Tarzan ក៏ត្រូវត្រលប់ទៅក្នុងព្រៃសារជាថ្មីដើម្បីសង្គ្រោះប្រពន្ធជាទីស្រលាញ់ ដែលត្រូវបានចាប់ខ្លួនពីតួអង្គឈ្មោះ Leon Rom ដែលមានបំណងមិនល្អមកលើ Tarzan។ ច្បាស់ណាស់ថាបន្ទាប់ពី ទស្សនាវិដេអូនៃខ្សែភាពយន្តនេះហើយ មានមនុស្សមិនតិចទេ ដែលចាប់អារម្មណ៍មកលើតួអង្គសម្តែងនៅក្នុងខ្សែភាពយន្តនេះ ជាពិសេសគឺ តួអង្គបុរសដែលសម្តែងជាតាហ្សង់តែម្តង។ តោះ យើងមកអានប្រវត្តិខ្លីៗ របស់ពួកគាត់ទាំងអស់គ្នា៖

1. Alexander Skarsgård សម្តែងជាតួអង្គ តាហ្សង់
Alexander Skarsgård ឆ្នាំនេះមានអាយុ ៤០ឆ្នាំហើយ តែគួបផ្សំជាមួយនឹងរូបរាងដ៏ខ្ពស់សង្ហាដល់ទៅ 1.94 សង់ទីម៉ែត្រ គាត់ហាក់ដូចជាមើលទៅមិនចាស់បន្តិចសោះ។ ពោរពេញដោយសាច់ដុំធំ ណែន Alexander គឺជាជម្រើសដ៏ សាកសមបំផុតសម្រាប់ដើរតួជាតួអង្គ មនុស្សព្រៃ តាហ្សង់។ Alexander Skarsgård មានដើមកំណើតមកពីប្រទេសស៊ុយអែត ហើយគាត់បានចាប់ផ្តើមមានឈ្មោះល្បីល្បាញបន្ទាប់ពីដើរតួជាតួអង្គឈ្មោះ Eric Northman នៅក្នុងរឿងភាគ True Blood កាលពីឆ្នាំ ២០១០។ Alexander ទៀតសោតក៏ធ្លាប់បានសម្តែងនៅក្នុងវីដេអូបទចម្រៀង Paparazzi របស់តារាចម្រៀង Lady Gaga ផងដែរ។

2. Margot Robbie សម្តែងជាតួអង្គ Jane

ប្រិយមិត្តដែលនិយមទស្សនាភាពយន្តប្រហែលជាធ្លាប់ស្គាល់ Margot Robbie រួចហើយតាមរយៈខ្សែភាពយន្ត The Wolf of Wall Street ដែលនាងបានសម្តែងជាតួស្រីរបស់លោក Leonardo Dicaprio ក៏ដូចជានៅក្នុងរឿង Focus ដែលបានចេញកាលពីប៉ុន្មានឆ្នាំមុននេះ ដែលនាងបានសម្តែងជាមួយលោក Will Smith។ Margot Robbie មានអាយុ ២៦ ឆ្នាំ ជាតារាសម្តែងជនជាតិអូស្ត្រាលី។ តារាសម្តែងរូបនេះធ្លាប់បានទទួលបានពានរង្វាន់ផ្នែក តារាសម្តែងថ្មីដែលល្អបំផុតតាមរយៈខ្សែភាពយន្ត The Wolf of Wall Street ផងដែរ។ បន្ទាប់ពីសម្តែងក្នុង The Legend of Tarzan រួច នាងក៏នឹងបង្ហាញមុខនៅក្នុងខ្សែភាពយន្ត បែបវីរបុរសមួយទៀត Suicide Squad ដែលនឹងចាក់បញ្ចាំងនាថ្ងៃទី៥ សីហាខាងមុខនេះផងដែរ។  

The Legend of Tarzan មានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់ជាប្រភេទ 3D/4DX។
ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload