LINE គំរប់ខួប ៥ ឆ្នាំជាមួយកាដូ FREE Sticker FREE Call FREE LINE Store

ចាប់តាំងពីថ្ងៃដែល កម្មវិធីទូរសព្ទ LINE បានបង្កើតមកក្នុងគោលបំណង ផ្សារផ្ជាប់ទំនាក់ទំនង អោយកាន់តែជិតស្និត មកដល់ថ្ងៃនេះមានរយៈពេល ៥ ឆ្នាំហើយ ។ ក្នុងរយៈពេល ៥ ឆ្នាំនេះ LINE បានផ្តល់នូវ សេវាកម្មជាច្រើន ដែលមានទាំងការប្រើប្រាស់ផ្ទាល់ខ្លួន (LINE Messenger) ការប្រើប្រាស់សម្រាប់មុខ ជំនួញ (LINE Official Account, LINE@) និងការកំសាន្តផងដែរ (LINE Game, B612…) ។ LINE មិនអាចមាន ថ្ងៃនេះឡើយបើសិនជាគ្មានការគាំទ្រពីអ្នកទាំងអស់គ្នា ដូចនេះហើយ LINE បានរៀបចំកាដូសម្រាប់អ្នក ប្រើប្រាស់ ដែលមានដូចខាងក្រោម ។

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៦ អ្នកដែលចូលប្រើប្រាស់ LINE ក្នុងកំឡុងពេលនេះ នឹងទទួលបានការណែនាំ ដើម្បីទទួលបានរង្វាន់ជាច្រើន ដែលរង្វាន់ទី ១ គឺ FREE Pop-Up Stickers ដែលជាប្រភេទ Stickers បែបថ្មី ។ Pop-Up Stickers គឺជាប្រភេទ Stickers ថ្មីដែលរូបនឹងផុសឡើងពេញ Screen ទូរសព្ទនៅពេល ដែលអ្នកផ្ញើវាទៅកាន់មិត្តរបស់អ្នក ក្នុងពេលកំពុង Chat ជាមួយគ្នា ។

ក្រៅពី FREE Pop-Up Stickers ក៏មានរង្វាន់ផ្សេងទៀតដែរគឺ ការប្រើប្រាស់ LINE Out ដោយឥតគិតថ្លៃ ពីថ្ងៃនេះដល់ថ្ងៃទី ១៦ កក្កដា ។ ជាទូទៅយើងបានស្គាល់ហើយថា LINE ផ្តល់នូវសេវាកម្ម Call តាមប្រព័ន្ធ អ៊ីនធើណេត FREE ទៅកាន់ LINE ដូចគ្នាបាន តែចំពោះសេវាកម្មដែលមានឈ្មោះថា LINE Out គឺសម្រាប់ធ្វើការ Call ពី LINE ទៅកាន់ទូរសព្ទដៃជាមួយនិង Credit តែសម្រាប់រយៈពេលនេះគឺ Call FREE តែម្តងចឹង បើសិនជាអ្នកចង់ Call ទៅកាន់លេខទូរសព្ទ ហើយមិនមានទឹកប្រាក់គ្រប់គ្រាន់តែមានអ៊ីនធើណេតនោះអ្នកអាចប្រើ LINE Out ដោយខលពី LINE លើប្រព័ន្ធអ៊ីនធើណេត ទៅកាន់គ្រប់លេខទូរសព្ទ ទូទាំងពិភពលោកបាន ។

រង្វាន់ទី ៣ ដែល LINE បានរៀបចំនោះគឺ FREE ទឹកប្រាក់ ៥ ដុល្លារសម្រាប់ការប្រើប្រាស់ នៅក្នុង LINE Store (store.line.me) ។ ងាយៗដោយគ្រាន់តែប្រើប្រាស់ LINE នៅថ្ងៃនេះរហូតដល់ថ្ងៃទី ១៦ កក្កដា អ្នកនឹងទទួលបាន ៥ ដុល្លារដើម្បីទិញ Theme និង Stickers ពី LINE Store បានយ៉ាងងាយ ។ ប្រសិនបើអ្នក មិនទាន់មាន LINE ទេនោះសូម Download តាម Link នេះ Android និង iOS ដើម្បីអោយទំនាក់ទំនងរបស់អ្នក ជាមួយនិង អ្នកជាទីស្រឡាញ់របស់អ្នក កាន់តែជិតស្និត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload