តារាខ្មែរ ៤ដួង ទទួលបានការគាំទ្រលើសពី ១លាន Like នៅក្នុងហ្វេសប៊ុក

កម្ពុជា៖ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា វិស័យសិល្បៈកម្ពុជា កំពុងតែចាប់ផ្តើមក្រោកឈរឡើងវិញសាជាថ្មី មិនថាវិស័យភាពយន្ត បទចម្រៀង Original​ នោះទេ ត្រូវបានទស្សនិកជនចាប់ផ្តើមឲ្យតម្លៃ  ដែលបង្ហាញពីភាពវិជ្ជមាន នៃសិល្បៈខ្មែរគួរឲ្យកត់សម្គាល់។

មិនថាយ៉ាងណា ខ្មែរឡូតសូមបង្វែរអារម្មណ៍ប្រិយមិត្តងាកមកចាប់អារម្មណ៍ប្រជាប្រិយភាពតារាកម្ពុជាវិញម្តង ដោយចង់ដឹងថា តើតារារូបណាខ្លះ ដែលទទួលបានអ្នកគាំទ្រច្រើនជាងគេបង្អស់ នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ក្នុងចំណោមតារាកម្ពុជាទាំងអស់ មាន៤ដួងតែប៉ុណ្ណោះ ដែលពួកគេទទួលបានការ Like ពេញចិត្តពីអ្នកគាំទ្រលើ Page ហ្វេសប៊ុកផ្លូវការលើសពីមួយលាននាក់ នៃអ្នកគាំទ្រ៕

យើងមកមើលទាំងអស់គ្នា ថាតារាទាំង៤ដួងនោះមាននរណាខ្លះ!?

ចំណាត់ថ្នាក់លេខ១៖ គឺបានទៅលើតារាចម្រៀងប្រចាំផលិតកម្ម Town កញ្ញា មាស សុខសោភា ដែលទទួលបានការ Like រហូតទៅដល់ជាង ៣លាននាក់ (៣,០២២,០០០+) នាក់។

ចំណាត់ថ្នាក់លេខ២៖ បានទៅលើ VJ Taboi ទទួលបានជាង២លាន​២សែន Like។

ចំណាត់ថ្នាក់លេខ៣៖ បានទៅលើ តារាហ្វេសប៊ុក PeyPey Dy ដែលទទួលបានការ Like Page រហូតទៅដល់ជាង ១,០៥៧,០០០+ ផងដែរ។ 

ចំណាត់ថ្នាក់លេខ៤៖ បានទៅលើ តារាចម្រៀង ពេជ្រ សោភា ដែលទើបនឹងទទួលបានចំនួនជាង ១,០០៦,០០០+ Like ពីអ្នកគាំទ្រ កាលពីប៉ុន្មានថ្ងៃមុននេះ។

ចំណាប់អារម្មណ៍ខ្មែរឡូត

ដោយឡែក សូមបង្វែរអារម្មណ៍ខ្មែរប្រិយមិត្ត ងាកមកចាប់អារម្មណ៍ពី ម៉ាករថយន្តថ្លៃៗ ដែលតារាខ្មែរកំពុងជិះ នាពេលបច្ចុប្បន្ននេះវិញម្តង ដោយភាគច្រើន ប្រិយមិត្តធ្លាប់តែបានដឹង ពីភាពជោគជ័យក្នុងការងារសិល្បៈ របស់តារាខ្មែរល្បីៗ ប៉ុន្តែអ្នកប្រហែលជាមិនដែលបានជ្រាបនោះទេថា ថាតារាទាំងនោះ ជិះរថយន្តម៉ាកអ្វីខ្លះ ក្នុងពេលបច្ចុប្បន្ន?

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហាញនូវរថយន្តផ្ទាល់ខ្លួន របស់តារាខ្មែរល្បីៗជាច្រើននាក់ ដែលពួកគេកំពុងជិះសព្វថ្ងៃ។ ហើយភាគច្រើន តារាទាំងនោះ សុទ្ធតែប្រើប្រាស់រថយន្តម៉ាកទំនើប និងថ្លៃៗ ដើម្បីបង្អួតពីភាពស៊ីវិល័យរបស់ពួកគេ ដល់មហាជន៕

ចង់ដឹងថា​ តារាខ្មែរល្បីៗ ជិះរថយន្តម៉ាក ក្នុងពេលបច្ចុប្បន្ន តោះតាមដានជាមួយ ខ្មែរឡូតទាំងអស់គ្នា៖​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload