ចោរថ្លើមដុះមមីស លួច​ដក​ប្រាក់​ទូ ATM ចំនួន ៣០០ ទូ​នៅ​តៃវ៉ាន់

ថ្ងៃទី ១២ កក្កដា ធនាគារ ៨ កន្លែងនៅចិនតៃវ៉ាន់ បានផ្អាកសេវាតាមទូ ATM ក្រោយពីកើតហេតុចោរថ្លើមធំលួចដកប្រាក់បានជាច្រើនលានដុល្លារ ។

កាលពីថ្ងៃទី ៩ និង ១០ កក្កដា ធនាគារហ្វឺស បេង (First Bank) បានបាត់ប្រាក់ ២,៩៤ លានដុល្លារអាមេរិក ទើបធនាគារបិទដំណើរការ ATM ចំនួន ៣០០ ទូក្នុងចំណោម ៧៦៨ ទូ ជាបណ្តោះអាសន្ន ។

នាយករងធានាគារ First Bank បាននិយាយប្រាប់អ្នកកាសែតថា ប្រាក់សុទ្ធដែលចោរដកពីទូ ATM មានចំនួន ៣៤ ទូ ២០ សាខា ក្នុងពីរទីក្រុងតៃប៉ិ និង ទីក្រុងតៃជុង ។

គេអាចសន្និដ្ឋានថា ចោរបានប្រើ Program ម៉ាល់វ៉ែរ (Malware) ដោយភ្ជាប់តាមទូ ATM វាអាចបញ្ជាឱ្យទូ ATM ដកប្រាក់ដោយស្វ័យប្រវត្តិបាន ។ កាមេរ៉ាសុវត្ថិភាពរបស់ធនាគារ First Bank បានចាប់រូបភាពបុរស ២ នាក់ពាក់មួកបិទបាំងផ្ទៃមុខ មកប្រមូលប្រាក់ពីទូ ATM ដែលមិនពាក់ព័ន្ធនឹងលេខគណនីរបស់អតិថិជនឡើយ ។

យ៉ាងណាក៏ដោយ ប៉ូលិសបានបង្ហើបមុខជនសង្ស័យជាជនជាតិរុស្ស៊ី ដែលត្រូវនិរទេសចេញពីប្រទេសហើយ នៅសល់ជនជាតិតៃវ៉ាន់ម្នាក់ទៀត ដែលត្រូវស៊ើបអង្កេត ៕

អរគុណៈ www.channelnewsasia.com
ដកស្រង់ពីៈ មតិអ្នក


ចោរថ្លើមដុះមមីស លួច​ដក​ប្រាក់​ទូ ATM ចំនួន ៣០០ ទូ​នៅ​តៃវ៉ាន់

Goodbye David Cameron !

ចោរថ្លើមដុះមមីស លួច​ដក​ប្រាក់​ទូ ATM ចំនួន ៣០០ ទូ​នៅ​តៃវ៉ាន់

ស្ត្រី​ម្នាក់​វង្វេង​ក្នុងព្រៃ សំណាង​នៅមាន​ជីវិត​ដោយសារ​ផឹកទឹក​ដោះ​ខ្លួនឯង​