ឡិច​ស៊ី​សជី​អិ​ច​៣០០​ បើក​លឿន​បុក​ទម្លាយ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ រួច​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ទាំង​កម្រោល​

ឡិច​ស៊ី​សជី​អិ​ច​៣០០​ បើក​លឿន​បុក​ទម្លាយ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ រួច​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ទាំង​កម្រោល​

ភ្នំពេញ ៖ ​រថយន្ត​ឡិច​ស៊ី​សជី​អិ​ច​៣០០ ពណ៌ស​១​គ្រឿង បើក​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទៅ​បុក​ទម្លាយ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៥​ផ្ទាំង រួច​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើក​មិន​ដឹង​ខ្លួន ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ជា​ដំណំ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ធនាគារ​ឯកទេស​វី​ង តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំការមន​។ រីឯ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​សជី​អិ​ច​៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-9929។​

សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ឡិច​ស៊ី​សជី​អិ​ច​៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-9929 បើក​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង រួច ធ្លាយ​ទៅ​ផ្លូវ​ម្ខាង​ទៀត បុក​រថយន្ត​កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-7338 ដែល​កំពុង​ធ្វើដំណើរ​បណ្ដាល​ឲ្យ​រង​ការខូចខាត។

ក្រោយពី​កើតហេតុ ភាគី​រថយន្ត​បង្ក​ដឹង​ថា​ខ្លួន​ខុស​ក៏​ចុះ​មក​សម្របសម្រួល​ជាមួយ​ភាគី រថយន្ត​កូរ៉ូឡា សង​ថ្លៃ​ខូចខាត ចំណែក​រថយន្ត​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ឡិច​ស៊ី​ស​បង្កហេតុ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិវិធី៕