Pacquiao ​ចង់​ឡើង​សង្វៀន​វិញ​ ​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​

Manny Pacquiao កំពូល​អ្នក​ប្រដាល់​អាស៊ី​​​ ​ចង់​ឡើង​សង្វៀន​សារ​ជា​ថ្មី​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​ បន្ទាប់​ពី​ប្រកាស​ចូល​និវត្តន៍​កាល​៣​ខែ​មុន។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​ ESPN។

 

Pacquiao ​ចង់​ឡើង​សង្វៀន​វិញ​ ​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​

Pacquiao អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ៨​ស្ថាប័ន

 

អ្នក​ប្រដាល់​ហ្វីលីពីន​ Pacquiao ​បាន​វាយ​ចាញ់​​អ្នក​ប្រដាល់​អាមេរិក​ Floyd Mayweather ​កាល​ឆ្នាំ​២០១៥ ប៉ុន្តែ​រយៈពេល​ជិត​១​ឆ្នាំ​ក្រោយ​មក កាល​ខែ​មេសា​ រូប​គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​​អាមេរិក​ Timothy Bradley វិញ តែ​​បាន​ប្រកាស​ខ្លួន​ចូល​និវត្តន៍​ជា​ផ្លូវការ​នៅ​ពេល​នោះ​ ដោយ​លើក​ហេតុផល​ថា ចង់​ផ្ដោត​លើ​រឿង​នយោបាយ និង​គ្រួសារ​​ឲ្យ​បាន​ច្រើន។

 

Pacquiao ​ចង់​ឡើង​សង្វៀន​វិញ​ ​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​

 

Pacquiao ​ចង់​ឡើង​សង្វៀន​វិញ​ ​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​

 

បើ​តាម​អ្នក​នាំ​ពាក្យ Pacquiao លោក​ Bob Arum ​បាន​ប្រាប់​ដល់​ ESPN ថា​បុរស​វ័យ​​៣៧​ឆ្នាំ​ (Pacquiao) ​​ដែល​ទើប​តែ​​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​របស់​ហ្វីលីពីន​​​​ ​ចង់​ឡើង​សង្វៀន​ប្រកួត​វិញ​ ហើយ​អាច​នឹង​ឡើង​វ៉ៃ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឬ​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា។ រីឯ​ទីកន្លែង​ប្រកួត​ និង​ដៃ​គូ​​ប្រកួត​​ នៅ​មិន​​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Marca