Higuain បដិសេធ​សំណើ​ ៨សែន​ផោន​​ ក្នុង១​សប្ដាហ៍​ពី​ក្លឹប​​ចិន

Gonzalo Higuain បាន​បដិសេធ​សំណើ​ ៨០០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ពី​ក្លឹប​ អ្នក​មាន​នៅ​ចិន​ ដែល​ព្យាយាម​នាំ​រូប​គេ​ទៅ​លេង​ក្នុង​ទ្វីប​អាស៊ី។

 

Higuain បដិសេធ​សំណើ​ ៨សែន​ផោន​​ ក្នុង១​សប្ដាហ៍​ពី​ក្លឹប​​ចិន Gonzalo Higuain

 

ការ​ផ្ដល់​ឲ្យ​របស់​ក្លឹប Hebei China Fortune ដែល​កំពុង​លេង​ក្របខ័ណ្ឌ​ Chinese Super League ​នឹង​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ទទួល​ថ្លៃ​ពលកម្ម​កប់​ពពក​ប្រមាណ​ ៤២​លាន​ផោន​ក្នុង​១​រដូវ​កាល។ យ៉ាង​ណា​ក៏ដោយ​សាមី​កីឡាករ​មិន​ចាប់​អារម្មណ៍​លើ​សំណើ​នោះ​ទេ​ស្រប​ពេល​ Napoli ក៏​ធ្លាប់​ប្រកាស​ផង​ដែរ​ថា ក្លឹប​ណា​ដែល​ចង់​បាន​ Higuain ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ក៏ ៨០លាន​ផោន​ដែរ។

 

កាល​ពី​ពេល​ថ្មី​ៗ​ ក្លឹប​​ចិន​ Shandong Luneng ទើប​តែ​ធ្វើ​រឿង​ភ្ញាក់​ផ្អើល​ម្ដង​រួច​មក​ហើយ​ ដោយ​ទិញ​យក កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី Graziano Pelle ពី Southampton ក្នុង​តម្លៃ​១៣លាន​ផោន​ បើ​ទោះ​ជា​គេ​ឈាន​ចូល​ដល់​វ័យ​ ៣១​ឆ្នាំ​ទៅ​ហើយ​ក៏ដោយ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun