តារា​ស្រី​ម្នាក់​រាំ Twerk ​ខុស​បច្ចេកទេស រហែក​សំពត់​លេច​គូទ​កណ្ដាល​វាល

តារា​ចម្រៀងប្រទេស​វេល Lateysha បាន​ជួប​រឿង​អាម៉ាស់​យ៉ាង​ខ្លាំង​ក្នុង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ​បន្ទាប់​ពី​រហែក​សំពត់​លេច​គូទ​ដាក់​ទស្សនិកជន ពេល​បង្ហាញ​ក្បាច់​រាំ ​Twerk ។

 

តារា​ស្រី​ម្នាក់​រាំ Twerk ​ខុស​បច្ចេកទេស រហែក​សំពត់​លេច​គូទ​កណ្ដាល​វាល

 

បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​ក្នុង​កម្មវិធី Bit On The Side តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​បាន​ធ្វើ​តាម​សំណូមពរ​បង្រៀន​ពិធី​ករ Rylan Clark-Neal រាំ​ក្បាច់​ ​Twerk។ ភ្លាម​នោះ​​ពេល​ដែល​នាង​ងើប​ឈរ បែរ​ខ្នង​ដើម្បី​បញ្ចេញ​ក្បាច់ ​Twerk ស្រាប់​តែ​សំពត់​បាន​រហែក​​លេច​ល្វែង​ក្រោម​ទៅ​អ្នក​ទស្សនា​យ៉ាង​អាម៉ាស់។

 

អំឡុង​ហេតុការណ៍​នេះ​កើត​ឡើង អ្នក​ទស្សនា​ក៏​ដូច​ជា​ពិធីករ​ផ្ទុះ​សំណើច​មួយ​ទំហឹង​នឹង​បាន​លាន​មាត់​៖” ឱ​ ព្រះ​អើយ”។ ចំពោះ​វីដេអូ​មួយ​នេះ​កំពុង​មាន​ការ​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម Facebook។ Lateysha មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង នាង​ក៏​មាន​អាជីព​​ជា​តារា​ម៉ូដែល​ផង​ដែល។ តារា​កូន​១​រូប​នេះ​ត្រូវ​គេ​ចាប់​ផ្ដើម​ស្គាល់ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី The Valleys របស់​ទូរទស្សន៍ MTV ទាំង​៣​រដូវកាល៕ ​​

 


ចុចអាន៖បេក្ខនារី “The Voice” លេច​ដើម​ទ្រូង​ពេល​ទូរទស្សន៍​កំពុង​ផ្សាយ​ផ្ទាល់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailystar.