តើ​អ្នក​ចង់​ចេះ​ធ្វើ ប្រដាប់​ក្មេង​លេង បែបនេះ​ដែរ​ទេ​?

តើ​អ្នក​ចង់​ចេះ​ធ្វើ ប្រដាប់​ក្មេង​លេង បែបនេះ​ដែរ​ទេ​?


តើ​អ្នក​ចង់​ចេះ​ធ្វើ ប្រដាប់​ក្មេង​លេង បែបនេះ​ដែរ​ទេ​?

​អ្នក​នឹង​ក្លាយជា​ឪពុក​ម្តាយ​ដ៏​អស្ចារ្យ ប្រសិនបើ​អ្នក អាច​ធ្វើ​របស់​លេង​ដោយ​ដៃ ឲ្យ​កូន​របស់​អ្នក​បាន​ឃើញ និង​ឲ្យគេ​លេង​វា​។​

​អ្វី​ដែល​អ្នកត្រូវការ
- ឆ្នុកដប​ស្រា
- ចង្កឹះ​ឬ​ស្សី ៣០ សង់ទីម៉ែត្រ ចំនួន ២ ដើម​
- ឈើចាក់ធ្មេញ​
- ដី​ឥដ្ឋ​
- របស់​សម្រាប់​តុបតែង​បន្ថែម ដូចជា ក្រដាស​ពណ៌ សម្រាប់​ធ្វើ​ជា​ភ្នែក​ជាដើម​។​

​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ
១. យក​ឆ្នុកដប ចេញ​មក​ដាក់​លើ​តុ​
២. យក​ចង្កឹះ​ឬ​ស្សី​មួយ ដោត​ជាប់​ឆ្នុក ក្នុង​មុំកែង ៤៥ ដឺ​ក្រេ ហើយ​មួយទៀត ក៏​ធ្វើ​ដូចគ្នា​ដែរ​
៣. យក​ឈើចាក់ធ្មេញ ចាក់​ចូល​កណ្តាល​ឆ្នុក​ដប​
៤. យក​ដីឥដ្ឋ​លុញ​ជារាង​បាល់​មូល រួច​ដាក់​ភ្ជាប់​នៅ​ខាងចុង​ចង្កឹះ​
៥. រួច​តុបតែង​ឆ្នុកដប ជា​រូបរាង​មនុស្ស ឬ​សត្វ​ណាមួយ ដែល​អ្នក​អាច​ធ្វើបាន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។