ច្បាស់ការហើយ៖ ប្រភេទកីឡាអាទិភាពរបស់កម្ពុជា មិនត្រូវបានម្ចាស់ផ្ទះដាក់ចូលឡើយ

ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅឆ្នាំ២០១៧ ខាងមុខនេះ បានយល់ព្រមដាក់ប្រភេទវិញ្ញាសាទម្ងន់ធ្ងន់ក្រោម៧៣គីឡូក្រាមរបស់កីឡាការិនី ស៊ន សៀវម៉ី ទៅក្នុងការប្រកួតនេះវិញ ប៉ុន្តែម៉ាឡេស៊ី នៅតែបន្តបដិសេធមិនដាក់ប្រភេទកីឡាចំបាប់ វ៉ូវីណាម និងសូរីនហ្ស៊ិកាំប៉ូ ក្នុងការប្រកួតនេះដដែរ។

mm3

នេះបានតាមការឲ្យដឹងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអញ្ជើញទៅចូលរួមចំពោះការសម្រេចចុងក្រោយលើចំនួនប្រភេទកីឡា និងចំនួនវិញ្ញាសា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបានធ្វើឡើង កាលពីថ្ងៃពីថ្ងៃអង្គារ។

mm1

តាមខ្លឹមថា ដែលបានបង្ហោះនោះលើ Page ផ្លូវការរបស់ Natinal Olympic Committee of Cambodia (NOCC) កាលពីប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា បន្ទាប់ពីមានការប្រជុំ និងពិភាក្សារវាងម្ចាស់ផ្ទះ(ម៉ាឡេស៊ី) ជាមួយបណ្តាប្រទេសអាស៊ានទាំង១០ផ្សេងទៀត ការសម្រេចចំនួនប្រភេទកីឡា និងវិញ្ញាសារចុងក្រោយសម្រាប់ការប្រកួតកីឡា ស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានសំរេចឲ្យមានប្រភេទកីឡាចំនួន៣៨និងមាន៤០៥វិញ្ញាសារ។

នៅក្នុងការសម្រេចនោះ ភាគីម្ចាស់ផ្ទះយល់ស្របតាមការស្នើសុំរបស់កម្ពុជា ដោយបញ្ចូលប្រភេទវិញ្ញាសារតេក្វាន់ដូរនារីទំងន់ក្រោម៧៣គីឡូក្រាម(-73Kg) ដែលជាប្រភេទគីឡូរបស់កីឡាការិនី ស៊ន សៀវម៉ី ដោយកាលប្រកួតស៊ីហ្គេម នៅសិង្ហបុរី ពុំមានប្រភេទទំងន់នេះទេ។ ប៉ុន្តែកម្ពុជា សោកស្តាយដែលមិនមានការដាក់បញ្ចូលប្រភេទកីឡាចំបាប់ សូរីនហ្ស៊ិកាំប៉ូ និងវ៉ូវីណាម ដែលសុទ្ខសឹងជាកីឡាសក្តានុពលរបស់កម្ពុជា៕

រូបភាពយកតាម ផេក NOCC