អ្នកមានបុណ្យ Barcelona ទិញខ្សែការពារម្នាក់ទៀតពីក្លិបបារាំង PSG

ម្ចាស់ជើងឯកលីកកំពូលអេស្បាញ Barcelona បានចុះហត្ថលេខាជាមួយខ្សែការពារកណ្តាលសញ្ជាតិបារាំង Lucas Digne ពីក្លិបម្ចាស់ជើងឯកលីកកំពូលបារាំង Paris St-Germain ក្នុងតម្លៃខ្លួន ១៣.៩លានផោន (ស្មើ ១៦.៥លានអឺរ៉ូ)។
កីឡាករវ័យ ២២ឆ្នាំ ដែលទៅលេងឲ្យក្លិប Roma បាន ៣៣ប្រកួតកាលពីរដូវកាលមុន ក្នុងលក្ខខណ្ឌខ្ចីជើង បានចុះហត្ថលេខាលើកិច្ចសន្យាលេងចំនួន ៥ឆ្នាំផងដែរ។

Lucas-Dignft16

កីឡាករនេះ ធ្លាប់បានបង្ហាញខ្លួន ៤៤ដងឲ្យក្លិបអ្នកមាន PSG នេះ ក្រោយពីផ្ទេរចូលកាលពីឆ្នាំ ២០១៣ ពីក្លិប Lille។
Digne ចូលលេងឲ្យជម្រើសជាតិបារាំងបាន ១៣ដង គឺជាកីឡាករម្នាក់នាំប្រទេសខ្លួន ឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ Euro 2016 ប៉ុន្តែមិនដែលបានចូលលេងម្តងនោះទេ។

រូបគេគឺជាកីឡាករមាន់គក បារាំងទីពីរ ដែលនឹងទៅលេងនៅ Barcelona នារដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារ ជាមិត្តរួមជាតិ Samuel Umtiti ទិញចេញពីក្លិបបារាំង Lyon៕