លោក Mourinho នឹងមិននាំ Zlatan ទៅប្រកួតមុនបើករដូវកាលនៅចិនទេ

គ្រូបង្វឹកថ្មីបិសាចក្រហម Manchester United លោក Jose Mourinho កំពុងពិចារណាទុកកីឡាករចំណូលថ្មី Zlatan Ibrahimovic មួយកន្លែងសិន នៅពេលពួកគេធ្វើដំណើរប្រកួតមុនបើករដូវកាល ទៅប្រទេសចិន នៅថ្ងៃអង្គារខាងមុខ។

Zlatan-Ibrahimovic-ft16

ជម្រើសជាតិអង់គ្លេសចាស់វស្សា Wayne Rooney, ខ្សែការពារ Chris Smalling និង Marcus Rashford នឹងនៅក្នុងដំណើរទស្សកិច្ចនេះ។
ទោះជាយ៉ាងណា លោក Mourinho បាននិយាយថា កីឡាករទាំងបីនេះ នឹងមិនដាក់ចូលលេង ក្នុងជំនួបប្រកួតជាមួយ Borrussia Dortmund ក្នុងទីក្រុង សៀងហៃ នាថ្ងៃទី ២២ ខែកក្កដា និងជាមួយក្លិប Manchester City ក្នុងទីក្រុងពេកាំង នាថ្ងៃទី ២៥ កក្កដា។ ហើយកីឡាករ Ibrahimovic វ័យ ៣៤ឆ្នាំ នឹងមិនចូលពាក់ព័ន្ធអ្វីទាំងអស់៕