បទសម្ភាសន៍៖ វិភាគ​អំពី​​ឃាតកម្ម​លើ​លោក កែម ឡី

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)  ចាត់​ទុក​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ជា​សារ​ព្រមាន​មួយ​ពី​រដ្ឋាភិបាល និង​មន្ត្រី​កាន់​អំណាច​ទៅ​អ្នក​ណា​ដែល​ហ៊ាន​រិះគន់​នាយករដ្ឋមន្ត្រី។

លោក​បាន​ពិភាក្សា​នឹង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ការ​សម្លុត​បំភ័យ បំបាក់​ស្មារតី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក យន់ សាមៀន និង​លោក ហ្វីល រ៉ូប៊ឺតសុន ដោយ​ផ្ដោត​លើ​ការ​វិភាគ​អំពី​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។