ឃាតកម្មបង្កៃខ្សែភ្លើងឆក់សត្វកណ្ដុរ បែរជាឆក់មនុស្សស្លាប់ ខណៈជនបង្កត្រូវឃាត់ខ្លួន​ នៅខណ្ឌជ្រោយចង្វារ

(ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនសួរនាំភ្លាមៗ បន្ទាប់ពីរាយបង្កៃ ខ្សែភ្លើងដើម្បីឆក់សត្វកណ្ដុរ ក្នុងស្រែរបស់ខ្លួន បែរជាត្រូវឆក់មនុស្សបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មទៅវិញ។

ប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះ នៅកណ្ដាលវាលស្រែ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល៦៖00នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ដោយមានការចូលរួមសហការ ត្រួតពិនិត្យជាក់ស្ដែងពីកម្លាំងនគរបាលការិយាល័យជំនាញ បច្ចេកទេសកោសល្យវិច្ច័យ បានសន្និដ្ឋានថា នេះជាអំពើឃាតកម្ម ពីព្រោះសាកសព ជនរងគ្រោះពិតជាបានស្លាប់ ដោយសារឆក់ខ្សែភ្លើង ដែលជនត្រូវសង្ស័យបានរាយខ្សែភ្លើងព័ទ្ធជុំវិញស្រែរបស់ខ្លួន ដើម្បីឆក់សត្វកណ្ដុរពិតប្រាកដមែន។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ក្រោយពីពិនិត្យសាកសពជនរងគ្រោះ ប៉ុន្មានម៉ោងក្រោយកម្លាំងសមត្ថកិច្ចយើង បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបុរសជាម្ចាស់ស្រែ ដែលបានបង្កៃខ្សែភ្លើងដើម្បី ឆក់សត្វកណ្ដុរបណ្ដាលឲ្យឆក់មនុស្សស្លាប់តែម្ដង។

លោក ឯក សេរីវុធ បានបន្តថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតមានឈ្មោះ ថន ហុកសេង អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកបើកបរអេស្កាវ៉ាទ័រ ស្នាក់នៅក្រុម១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ រីឯជនត្រូវសង្ស័យពាក់ព័ន្ធករណីឃាតកម្ម ជាម្ចាស់ស្រែមានឈ្មោះ ស៊ឹម វណ្ណា ហៅទូច ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាកសិករ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានខណ្ឌជ្រោយចង្វារ សហការស្រាវជ្រាវដើម្បីស្វែងរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនត្រូវជាប់សង្ស័យបាន និងកំពុងបន្តសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  បុរស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​ដើរ​មើល​ខ្សែលួស​ដែល​ខ្លួន​ភ្ជាប់​ចរន្តអគ្គិសនី ដាក់​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ​ ក៍​ភ្លាត់ស្នៀត​ រអិល​ជើង​ដួល​ទៅ​លើ​ខ្សែលួស បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែ​ម្តង​។ ហេតុ​ការ​នេះ​បង្ក​ឲ្យ​មានការ ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមិថុនា ត្រង់​ចំណុច​កែង​ទំនប់​តា​ម៉ូ​វ​ស្ថិត​ក្នុងភូមិ​បឹង​គ្រំ​ក្រោម ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ នុ​ត ថន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ តាម​ប្រភព​និយាយ​ថា​ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល​ជន​រង​គ្រោះ​បាន​យក​អា​គុយ​ដែល​មាន​កម្លាំង​៤០​អំពែ​មួយ​គ្រឿង​ដុំ​ឆក់​ឆ្នៃ​១ និង​ខ្សែលួស​ប្រវែង ៣៤០​ម៉ែត្រ ចេញពីផ្ទះ​ទៅ​រាយ​ត​ចរន្ត​ភ្លើង​អា​គុយ​ព​ទ្ធ័​ជុំវិញ​ដីស្រែ​របស់​ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​ដូច​សព្វដង ដើម្បី​ការពារ​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃាតកម្មបង្កៃខ្សែភ្លើងឆក់សត្វកណ្ដុរ បែរជាឆក់មនុស្សស្លាប់ ខណៈជនបង្កត្រូវឃាត់ខ្លួន​ នៅខណ្ឌជ្រោយចង្វារ

ឃាតកម្មបង្កៃខ្សែភ្លើងឆក់សត្វកណ្ដុរ បែរជាឆក់មនុស្សស្លាប់ ខណៈជនបង្កត្រូវឃាត់ខ្លួន​ នៅខណ្ឌជ្រោយចង្វារ

ឃាតកម្មបង្កៃខ្សែភ្លើងឆក់សត្វកណ្ដុរ បែរជាឆក់មនុស្សស្លាប់ ខណៈជនបង្កត្រូវឃាត់ខ្លួន​ នៅខណ្ឌជ្រោយចង្វារ