សុដន់​មនុស្ស​ស្រី អាច​ប្រែប្រួល​ដូច​រូប​​នេះ​

សុដន់​មនុស្ស​ស្រី អាច​ប្រែប្រួល​ដូច​រូប​​នេះ​


សុដន់​មនុស្ស​ស្រី អាច​ប្រែប្រួល​ដូច​រូប​​នេះ​

​បទពិសោធន៍​ស្ត្រី​ម្នាក់ ដែល​មាន​ស្វាមី ជា​អ្នកជំនាញ​ខាង​រូបភាព​វេជ្ជសាស្ត្រ ៖

​ប្តី​របស់​ខ្ញុំ ជា​អ្នកជំនាញ​ខាង​រូបភាព​វេជ្ជសាស្ត្រ ហើយ​គាត់​តែងតែ​ថត និង​ពិនិត្យ​សុដន់​របស់ខ្ញុំ ជា​រៀង​ឆ្នាំ ដើម្បី​តាមដាន​សុខភាព និង​ជំងឺមហារីក​។ បន្ទាប់​ពី​ថត​រួច ខ្ញុំ​សួរ​គាត់​ថា របស់​អូន​យ៉ាងម៉េច​ដែរ​?

​ដោយ​មិន​និយាយស្តី គាត់​ក៏​បាន​បើក​កុំព្យូទ័រ​ឲ្យ​ខ្ញុំ​មើល ហើយ​ប្រាប់​ថា “​អស់ហើយ​! បាត់​អស់​ហើយ​!”

​ខ្ញុំ​សួរ​គាត់​ដោយ​ភ្ញាក់ផ្អើល ៖ “​ថា​ម៉េច មានរឿង​អី​ធ្ងន់ធ្ងរ​មែន​ទេ​? អូន​ឈឺ​អី​?”

​គាត់​សើច ហើយ​គូ​បង្ហាញ​ខ្ញុំ អំពី​ទំហំ និង​រូបរាង​សុដន់​របស់ខ្ញុំ កាលពីមុន និង​ក្រោយពេល​មានកូន​។​

​គាត់​និយាយ​ថា ៖ “​មើលទៅ ពីមុន និង​ឥឡូវនេះ​”​។​

​អូ​ហូ ខ្ញុំ​ទើបតែ​ដឹងថា សុដន់​របស់ខ្ញុំ ពិតជា​អាក្រក់ និង​អន់​ជាង​មុន​ឆ្ងាយ​ណាស់ ទោះបីជា​ខ្ញុំ​ឈប់​បំបៅ​ដោះកូន​ហើយ​ក៏​ដោយ​។​

​ខ្ញុំ​មាន​គម្រោង​នឹង​យក​កូន​មួយទៀត ប៉ុន្តែ ខ្ញុំ​ពិតជា​ខ្លាច ក្នុង​ការមើលឃើញ​សុដន់​របស់ខ្ញុំ ក្នុង​ពេល​ខាង​មុខ​ណាស់​។​

​ប៉ុន្តែ ឆ្លងកាត់​ការពិភាក្សា ជាមួយ​មិត្តភក្តិ​ស្រីៗ​របស់ខ្ញុំ ទើប​ខ្ញុំ​គិតថា ខ្ញុំ​មិន​នៅ​ម្នាក់ឯង​ទេ នេះ​គឺ​មានន័យថា មនុស្ស​ស្រី គឺ​ដូច​តែ​គ្នា​ទេ​។ សុដន់ នឹង​មាន​ការវិវត្ត​បែបនេះ ហើយ​ខ្ញុំ​ក៏​ពេញចិត្ត នឹង​បន្ត​បំបៅកូន ដោយ​ទឹកដោះ​របស់ខ្ញុំ សម្រាប់​កូន​របស់​ខ្ញុំ​ទៀត​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។