​អាការៈ​ជំងឺ​មួយចំនួន ដែល​ស្ត្រី​មិន​គួរ​មើលរំលង​ឡើយ​

​អាការៈ​ជំងឺ​មួយចំនួន ដែល​ស្ត្រី​មិន​គួរ​មើលរំលង​ឡើយ​


​អាការៈ​ជំងឺ​មួយចំនួន ដែល​ស្ត្រី​មិន​គួរ​មើលរំលង​ឡើយ​

​ពលរដ្ឋ​ខ្មែរ​យើង មិនសូវ​ចាប់អារម្មណ៍ នឹង​អាការៈ​ជំងឺ​តូចតាច​មួយ​ចំនួន​នោះ​ទេ ពីព្រោះ ពួក​គេ​គិត​ថា មិន​សំខាន់ ឬ​មិន​មាន​ទម្លាប់​តាមដាន​សុខភាព​ខ្លួនឯង​ជា​ទៀងទាត់ ហើយ​ក្រៅពីនេះ គឺ​ទាក់ទង​ទៅនឹង​បញ្ហា​លុយកាក់​។ ប៉ុន្តែ ទោះបីជា​យ៉ាងនេះក្តី សម្រាប់​ស្ត្រី​មួយចំនួន អ្នក​មិនគួរណា​មើលរំលង ឬ​ធ្វេសប្រហែស ចំពោះ​រោគសញ្ញា និង​អាការៈ​ខាងក្រោម​នេះ​ឡើយ ពីព្រោះ វា​អាច​នឹង​ធ្ងន់ធ្ងរ ជាង​អ្វី​ដែល​អ្នក​គិត​ឆ្ងាយ​ណាស់​។​

១. ការ​ធ្លាក់ឈាម ទោះបីជា​ក្រោយ​ពេល​អស់​រដូវក្តី គឺជា​រឿង​ដែល​អ្នក ត្រូវតែ​ប្រញាប់​ទៅ​ជួប​នឹង​គ្រូពេទ្យ ដើម្បី​ស្វែងរក​មូលហេតុ​។ វា​អាច​បណ្តាលមកពី​បញ្ហា​អ័រម៉ូន ឬ​ជំងឺ​មហារីក​ប្រព័ន្ធ​បន្ត​ពូជ​។​

២. ការ​ធ្លាក់ស ឬ​ធុំក្លិន​ទឹករំអិល​ខុសធម្មតា ស្ត្រី​មួយ​ចំនួន តែងតែ​ព្រងើយកន្តើយ ហើយ​ទុក​ឲ្យ​វា​ជា​ដោយ​ខ្លួនឯង ប៉ុន្តែ អ្នក​ត្រូវ​ចងចាំ​ថា វា​អាច​ជា​សញ្ញា នៃ​ជំងឺមហារីក​មាត់ស្បូន ឬ​បំពង់​ដៃ​ស្បូន​។​

៣. ប្រសិនបើ​អ្នក​ស្រាប់តែ​ស្រក​ទម្ងន់​ច្រើន ភ្លាមៗ​ដោយ​មិន​ដឹង​មូលហេតុ សូម​ប្រញាប់​ទៅ​ប្រឹក្សា ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់​។ អ្នក​ប្រហែលជា​មាន​ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​អ័រម៉ូន​ហើយ​។​

៤. ការ​តឹង​ណែន​ពោះ​ម្តង​ម្កាល ជាពិសេស ពេល​មក​រដូវ វា​ជា​រឿង​ធម្មតា​នោះទេ ប៉ុន្តែ ប្រសិនបើ​វា​ចេះ​តែ​បែប​នេះ ហើយ​ដោយ​មិន​ដឹង​មូលហេតុ​ទៀត​នោះ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ហើយ ពីព្រោះ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ដុំ​សាច់​ក្នុង​ពោះ ឬ​ជំងឺ​មហារីក​មាត់ស្បូន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។