ទឹម រដ្ឋា និង ទឹម វ​ត្តី កើតទុក្ខ​ព្រោះ​ម្ដាយ​

6 Videos

តារាសម្ដែង និង បង្ហាញម៉ូដដ៏ខ្ពស់ស្រឡះពីរនាក់បងប្អូន ទឹម រដ្ឋា និង ទឹម វត្តី កំពុងតែពិបាកចិត្តខ្លាំងនៅពេលនេះ ព្រោះម្ដាយរបស់អ្នកទាំងពីរកំពុងតែមានជំងឺ ។

P9

ទឹម រដ្ឋា និង ទឹម វ​ត្តី កើតទុក្ខ​ព្រោះ​ម្ដាយ​

ក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា ទឹម រដ្ឋា បានរៀបរាប់ទុក្ខសោកក្នុងចិត្តដោយភ្ជាប់មកជាមួយនូវរូបថតអ្នក ម្ដាយជាទីស្រឡាញ់ដែលកំពុងតែសម្រាកព្យួរសេរ៉ូមនៅលើគ្រែឱ្យដឹងជាភាសាអង់គ្លេសថា «Now I really understand this feelings ,how I scared ,how I worry it’s too much for me ,God pls bless my mum ,and make her better soon» ។ ក្នុងន័យនេះដែរ ប្អូនប្រុសរបស់កញ្ញា ទឹម រដ្ឋា លោក ទឹម នីអូ ក៏បានរៀបរាប់ទុក្ខសោកជុំវិញរឿងម្ដាយឈឺនេះដែរថា «កូនសូមជូនពរឱ្យអ្នកម៉ាក់ឆាប់ធូរស្បើយ ហើយរឿងអាក្រក់ៗចេញឱ្យឆ្ងាយពីអ្នកម៉ាក់ ជូនពរអ្នកម៉ាក់សុខភាពល្អ និង អាយុកាន់តែវែង និង នៅជាម្លប់សម្រាប់កូនៗជារៀងរហូត ។ កូនៗស្រឡាញ់អ្នកម៉ាក់ស្មើជីវិត»

ទឹម រដ្ឋា និង ទឹម វ​ត្តី កើតទុក្ខ​ព្រោះ​ម្ដាយ​

ក្រោយការបង្ហាញពីស្ថានភាពអ្នកម្ដាយដែលកំពុងមានជំងឺនេះ ក៏មានមិត្តភក្ដិសិល្បៈក៏ដូចជាមហាជនជាច្រើនបានចូលរួមលើកទឹកចិត្ត ក៏ដូចជាផ្ញើសារជូនពរឱ្យអ្នកម្ដាយរបស់តារាសម្ដែងរូបនេះបានជាពីជំងឺឆាប់ៗផងដែរ ៕ ភូមិន្ទ