គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ពិការដៃជើងពីកំណើត តស៊ូក្នុងជីវិតជានិច្ច ហើយថែមទាំងជា​​ សិស្សពូកែទៀតផង (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ពិតជាគួរឲ្យអាណិត និងកោតសរសើរ ដល់ក្មេងប្រុសសញ្ជាតិឥណ្ឌូនេស៊ីម្នាក់ ថ្វីតែរូបគាត់កើតមក ទទួលរងភាពអយុត្តិធម៌ពីធម្មជាតិ ដោយសារតែពិការអវៈយវៈ ដៃជើងពីកំណើត តែឆន្ទៈនិងការតស៊ូព្យាយាម ក្នុងជីវិតរបស់គាត់ នៅតែដើរឆ្ពោះទៅមុខជានិច្ច។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុស Tiyo Satrio អាយុ១១ឆ្នាំ រស់នៅក្នុងភូមិ Penawangan ខេត្ត West Java នៃប្រទេសឥណ្ឌូនេស៊ី ជាក្មេងប្រុសដែលគួរឲ្យអាណិតម្នាក់ កើតមកគ្មានដៃជើងដូចគេឯង រស់នៅក្នុងភាពលំបាកលំបិន ជាមួយក្នុងគ្រួសារ ដែលតម្រូវឲ្យមើលថែរូបគេជាប់ជាប្រចាំ។

បើតាមការឲ្យដឹងពីស្រ្តីជាម្តាយរបស់ Tiyo អ្នកស្រី Mimi បានឲ្យដឹងថា ក្នុងអំឡុងពេលដែលអ្នកស្រី ពរពោះរហូតដល់ឆ្លងទន្លេមក រូបគាត់មិនបានដឹងថា កូនប្រុសរបស់គាត់ កើតមកអាចមានស្ថានភាព យ៉ាងដូច្នេះឡើយ។

អ្នកស្រីបន្តថា សូម្បីតែពេលដែលរូបគាត់ សម្រាលបាន Tiyo ភ្លាម គាត់ក៏មិនត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា កូនរបស់អ្នកស្រី គ្មានដៃគ្មានជើងនោះទេ ខណៈដែលពេទ្យបានឆ្មបកុហកគាត់ថា កូនរបស់គាត់មិនអីនោះទេ អ្វីៗគ្រប់យ៉ាងគឺមានសភាពធម្មតា។ លើសពីនេះពេទ្យឆ្មប បានប្រាប់គាត់ថា កូនរបស់អ្នកស្រីគឺស្អាត និងមានសុខភាពល្អថែមទៀតផង។

អ្នកស្រីបន្តបន្ថែមទៀតថា «កាលណោះ ខ្ញុំបានផ្តល់កំណើតឲ្យ Tiyo នៅយប់កណ្តាលអាធ្រាត ប៉ុន្តែមិនគ្រូពេទ្យមិនបានប្រាប់ ពីស្ថានភាពកូនរបស់ខ្ញុំភ្លាមៗនោះទេ ទើបតែដល់ស្អែកថ្ងៃរសៀល ទើបប្រាប់ខ្ញុំ»

ទន្ទឹមនឹងនោះផងដែរ ក្រោយពីអ្នកស្រី Mimi បានទទួលដំណឹងថាកូនប្រុសរបស់គាត់ ទទួលរងកុមារភាពនោះ ដំបូងឡើយរូបគាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ស្ទើរតែមិនជឿថាអាចមានរឿង យ៉ាងដូច្នេះកើតមានលើរូបគាត់ ជាពិសេសទៅលើកូនប្រុសជាទីស្រលាញ់ របស់គាត់ឡើយ ប៉ុន្តែក្រោយមករូបគាត់ក៏មានអារម្មណ៍ ជាធម្មតាវិញ និងទទួលយកការពិតមួយនេះ។

ប្រភពបានបន្តថា Tiyo អាចធ្វើរឿងមួយចំនួន ដោយខ្លួនឯងបាន ប៉ុន្តែគ្រាន់តែថា គេមិនអាច ផ្លាស់ទីទៅណាទៅណីបានឡើយ ជាហេតុធ្វើឲ្យឪពុករបស់គេ គឺលោក Wawan និងអ្នកស្រី Mimi នៅក្បែរគេ និងជួយគេជាប់ជានិច្ច ដូចជាមុជទឹក បោកសម្លៀកបំពាក់ និងបញ្ចុកអាហារជាដើម។

លោក Wawan ជាឪពុកក៏បានឲ្យដឹងដែរថា «ពួកយើងមើលថែ Tiyo រាល់ថ្ងៃ ដោយមិនអាចចេញទៅណាបានឡើយ ព្រោះប្រសិនណាបើពួកយើង ចេញទៅធ្វើការនោះ គឺមិនអាចមើលថែ Tiyo បានទេ»

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ក្មេងប្រុសរូបនេះនៅតែ ព្យាយាមជួយខ្លួនឯង រៀនធ្វើការងារបានមួយចំនួន ដូចជាការប្រើមាត់របស់គេ ដើម្បីចងវេចខ្ចប់អ្វីមួយជាដើម។ លើសពីនេះ Tiyo មិនបង់ការសិក្សាឡើយ គេអាចប្រើមាត់របស់គេដើម្បី បៀមប៊ិចសរសេរបានយ៉ាងល្អផងដែរ។

គួរឲ្យដឹងថា ក្មេងប្រុស Tiyo ថែមទាំងមានការកោតសរសើរ ពីសំណាក់នាយកសាលាថា Tiyo ពិតជាមានចំណេះដឹង ការគិត ឬ IQ ល្អមែន ខណៈដែលក្មេងប្រុសរូបនេះ ទើបតែរៀនត្រឹមថ្នាក់ទី២តែប៉ុណ្ណោះ ក៏ប៉ុន្តែគេអាចដោះស្រាយលំហាត់ សិស្សថ្នាក់ទី៤បាន ដូចជាការធ្វើប្រមាណវិធី គុណ ចែក ជាដើម។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ ក្មេងប្រុស Tiyo មានភាពសប្បាយរីករាយជាខ្លាំង និងអាចថែមទាំង បង្កើនសមត្ថភាពរបស់គេ លេងហ្គេមប្រកួតប្រជែងជាមួយនឹងមិតភក្តិ ដោយប្រើមាត់របស់គេ មិនចាញ់មិត្តភក្តិឡើយ ៕

ទស្សនាវីដេអូ៖ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត