សកម្មជន​ជាប់​ពន្ធនាគារ​ព្រោះ​ព្យាយាម​កាន់កាប់​ដី​ជា​ថ្មី​នៅ​មណ្ឌល​គិរី

សកម្មជនមូលដ្ឋានម្នាក់ក្នុងខេត្តមណ្ឌលគិរីជាប់ពន្ធនាគារកាលពីថ្ងៃពុធ ពីបទចោទញុះញង់ បន្ទាប់ពីបានដឹកនាំការតវ៉ាដើម្បីកាន់កាប់ដីចាស់របស់សហគមន៍អ្នកស្រីវិញនៅចម្ការកៅស៊ូដែលមិនបានដាំដុះនៅឡើយ។ អ្នកស្រី រិទ្ធ វណ្ណី អាយុ៤៣ ដែលនគរបាលបាននិយាយថា បានរៀបចំការព្យាយាមកាន់កាប់ដីទ្រង់ទ្រាយធំជាថ្មីជាច្រើនលើកក្នុងពេលប៉ុន្មានឆ្នាំនេះ ចាប់តាំងពីប្រជាពលរដ្ឋប្រហែល៥០០គ្រួសារត្រូវបានបណ្តេញចេញពីដីសម្បទានទំហំ៩.៦១៤ហិកតារបស់ក្រុមហ៊ុន Pacific Pearl Joint Stock Company ក្នុងស្រុកកោះញ៉ែកមកនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីអ្នកស្រីនិងមនុស្សប្រហែល២០០នាក់ផ្សេងទៀតវិលត្រឡប់ទៅតំបន់នោះវិញ និងបានសង់ជម្រកមួយចំនួនដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។ បុគ្គលិកសិទ្ធិមនុស្សមូលដ្ឋានម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា “សមត្ថកិច្ចបានចាប់ស្ត្រីនោះ ហើយបានរុញអ្នកស្រីចូលឡាន ហើយបើកចេញទៅ”។ យោងតាមលោក ស៊ុំ សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តឲ្យដឹងថា តុលាការខេត្តកាលពីថ្ងៃពុធ បានចោទប្រកាន់អ្នកស្រី វណ្ណី ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស ហើយបន្ទាប់មកបានឃាត់ខ្លួននៅស្នងការនគរបាលខេត្តរង់ចាំសវនាការ។ បទល្មើសនេះអាចមានទោសជាប់ពន្ធនាគារដល់ទៅពីរឆ្នាំ។ លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងតុលាការខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អំពីការចោទប្រកាន់នេះ និងបានពន្យល់ថា អ្នកស្រី វណ្ណី មានទោសពីបទញុះញង់ ពីព្រោះអ្នកស្រីបានលើកទឹកចិត្តឲ្យក្រុមអ្នកត្រូវគេបណ្តេញចេញចាប់យកដីរបស់ក្រុមហ៊ុន Pacific Pearl។ ក្រុមហ៊ុននេះបានទទួលសម្បទានដីសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០០៩ ប៉ុន្តែមិនទាន់បានចាប់ផ្តើមដាំកៅស៊ូនៅឡើយទេ។ អ្នកស្រុកនិយាយថា គ្រួសាររងគ្រោះមួយចំនួនបានមករស់នៅក្នុងតំបន់នោះក្នុងឆ្នាំ២០០៨ ប៉ុន្តែបានទទួលស្គាល់ថា […]

The post សកម្មជន​ជាប់​ពន្ធនាគារ​ព្រោះ​ព្យាយាម​កាន់កាប់​ដី​ជា​ថ្មី​នៅ​មណ្ឌល​គិរី appeared first on The Cambodia Daily.