ឃាត់ខ្លួន​ក្មេង​ជិត​៣០​នាក់ ចូល​លេង​ហ្គេ​ម​នៅ​ប៉ោយ​ប៉ែ​ត

រាជធានី​ភ្នំពេញ ៖ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរៈសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង ហ្គេ​ម​អ៊ិ​ន​ធ័​រ​ណិ​ត​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​2 សង្កាត់​និង​ក្រុង​ប៉ោ​ប៉ែ​ត ដោយ​ឃាត់ខ្លួន​ក្មេង​ៗ​ចូល​លេង​ទីនោះ​ជិត​30​នាក់ យក​មក​អប់រំ នៅ​ម៉ោងជាង​2​រសៀល​ថ្ងៃ​ទី​14 កក្កដា 2016 ។

បើ​តាម​សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​នៅឡើយ​៕