ពស់ថ្លាន់លូនចេញពីចានបង្គន់បំរុង “ធ្វើអី” ហ្នឹង! ខណៈស្រ្តី​ម្នាក់​ស្ទុះ​ចេញ​ពី​បង្គន់​ទាំង​ព្រ​លឹង​ចុង​សក់

ស្ត្រីម្នាក់នៅក្នុងប្រទេសថៃ បានស្ទុះចេញពីក្នុងបង្អន់ និងរត់គេចចេញទាំងក្នុងសភាពភ័យស្លន់ស្លោ ក្រោយពស់ដ៏វែង១ក្បាល បានលូនចេញពីក្នុងចានបង្គន់ ខណៈនាងកំពុងដាក់គូថ “បន្ធូរ” ការបន្ទោរបង់ ។

យោងតាមគេហទំព័រ Daily Mail ចុះផ្សាយកាលពីថ្ងៃទី ១២ ខែកក្កដា, ស្ត្រីឈ្មោះ Nareerat Sri-nhampong អាយុ ៣៨ ឆ្នាំ មកពីខេត្ត Chonburi និយាយថា គាត់បានស្ទុះចេញពីចានបង្គន់ ទាន់ពេលវេលា មុនពេលពស់អាចចឹកគាត់ ។

អ្នកស្រី Sri-nhampong បានហៅរកជំនួយអន្តរាគមន៍ និងក្រុមមន្ត្រីគ្រប់គ្រងសត្វព្រៃ ឲ្យមកកាន់ផ្ទះរបស់គាត់ ដើម្បីស្វែងរកចាប់ពស់ ។ ខណៈពេលមកដល់ ពួកគេបានប្រើញញួរវាយកម្ទេចឥដ្ឋការ៉ូបន្ទប់ទឹក ដើម្បីស្វែងរកពស់នោះ ។

ក្រោយរយៈពេល១ម៉ោងនៃការវាយកម្ទេច, ពួកមន្ត្រីបានរកឃើញសត្វល្មូនបង្កការភ័យស្លន់ស្លោ១ក្បាលខាងលើនេះ កំពុងលាក់ខ្លួននៅចន្លោះប្រហោង១ខាងក្រោមកម្រាលឥដ្ឋ ។ ជាចុងក្រោយ ពួកគេបានគ្រប់គ្រងចាប់ពស់ថ្លាន់នេះ និងដាក់វាចូលក្នុងបាវសុវត្ថិភាព រួចនាំយកចេញពីកន្លែងកើតហេតុ ។ ហើយពស់នេះផងដែរ ត្រូវបានវាស់វែងមានប្រវែងជាង ៤ ម៉ែត្រ និងទម្ងន់ ២០ គ.ក្រ ។

អ្នកស្រី Sri-nhampong បានបញ្ចេញឲ្យដឹងថា ជាច្រើនខែកន្លងមកនេះ អ្នកស្រីត្រូវបានពស់ខាំនៅត្រង់ជើង ខណៈពេលចូលប្រើប្រាស់បង្គន់ ។

អ្នកស្រីក៏ពុំដឹងច្បាស់ដែរ ថាតើពស់នេះវាជាមុខសញ្ញាតែមួយ ឬយ៉ាងណានោះទេ ៕


Related Posts