សព​លោក កែម ឡី នឹង​ដង្ហែ​ចេញពី​វត្ត​ចាស់​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​កក្កដា

រាជធានី​ភ្នំពេញ ៖ សព​លោក​បណ្ឌិត កែម ឡី នឹង​ដង្ហែ​ចេញពី​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០១៦ ឆ្ពោះទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ក្នុងភូមិ​អង្គ​តា​កប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​បញ្ចុះ​នៅឡើយ​ទេ ។

នេះ​បើ​យោង​តាម​លោក កែម រិ​ទ្ឋី​សិ​ទ្ឋិ ប្អូនប្រុស​លោក​កែម ឡី ដែល​ប្រាប់​គេហទំព័រ​កោះសន្តិភាព​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

បើ​តាម​ប្អូនប្រុស​លោក​កែម ឡី​ដដែល ពិធីបុណ្យ​៧​ថ្ងៃ​សព​លោក​បណ្ឌិត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ហើយ​ថាប​ញ្ច័​យ​បុណ្យសព​ដែល​ទទួល​បាន​ពី​ស្ថានទូត គណបក្ស​នយោបាយ សង្គម​ស៊ី​វិល និង​ពលរដ្ឋ​បាន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​និង​បាន​យក​ទៅ​ផ្ញើ​នៅ​ធនាគារ​៕