ប្រព្រឹត្ត​ល្មើស​នៅ​អង់គ្លេស ជាប់អន្ទាក់​នៅ​ស្រុក​ខ្មែរ

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​អង់​គ្ល​ស ហើយ​រត់​មក​សម្ងំ​លាក់ខ្លួន​នៅ​តំបន់​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ MIDGLEY DAMIEN ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន GBR 508037703 ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ប្រទេស​អង់គ្លេស ប៉ុន្តែ​ប្រភព​មិន​បញ្ជាក់​ថា​ប្រាប់​ឲ្យ​ដឹង​ថា​ជា​បទល្មើស​អ្វី​នៅឡើយ​ទេ ។ ប្រភព​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​នេះ​គឺ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ៕