មុខ​មាត់ល្អជា តែ​ចរិតប្ញកពា​​​ថោក​​​​ទាប​ណាស់​

រាជធានី​ភ្នំពេញ ៖ សេច​ក្តីរាយការណ៍​បឋម​ឱ្យ​​ដឹង​ថា មានការ​ចុះ​​ចាប់​ខ្លួន​បុរស​​ម្នាក់ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ក្នុង​ក្រុម​ទី​1B ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​បែកធ្លាយ​រឿង​ចាប់​រំលោភ​លើ​​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់រហូត​ដល់​ទៅ​៥​ដង ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​ប៉ិន សុចិ​ន្តា ហៅ​ចិន អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ដកពរ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១១​ឆ្នាំ ។

ប្រភព​បន្ត​ថា ការ​បែកធ្លាយ​រឿង​នេះ គឺ​តាំងពី​វេលា​ម៉ោង​០៩​ព្រឹក​មក​ម្ល៉េះ តែ​ទើបតែ​ឃាត់ខ្លួន​បាន ។ ដោយ​មុន​ដំបូង ក្មេង​ស្រី​រង​គ្រោះ​ បាន​ទៅ​លេង​បៃ​ឡុ​ក​បៃ​ឡ​នៅ​បន្ទប់​ជួល​របស់​ជនសង្ស័យ ហើយ​ក៏​ត្រូវ​ជន​នោះ​​លួងលោម​​ចាប់រំលោភរហូត​​បាន​សម្រេច ។ លុះ​ក្មេង​ស្រី​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ​ចេះ​តែ​ស្រងូត​ស្រងូតស្លេកស្លាំង ក៏​ត្រូវ​បងស្រី​អាយុ​១៦​ឆ្នាំ​ជជីក​សួរ​​រហូតដល់​​ដឹង​​រឿង ក៏​​ត្រូវ​បង​​ស្រី​ចាប់​​វាយ​យំ​​ផ្អើល ហើយ​រឿងនេះ​​ក៏​ដល់​​ម្តាយទើប​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​​តែ​ម្តង ។

បើ​តាម​ក្មេង​ស្រី​ឱ្យ​ដឹង​ទៀត​​ថា កន្លង​មក ​ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​សរុប​៥​ដង​​ហើយ ដោយ​​គំរាម​សម្លាប់​នាង​ទៀត ដោយ​នាង​ខ្លាច​ទើបលាក់បាំង​រឿងនេះ ។ ហើយពេល​​រំលោភ​ម្តង​ៗ គឺ​តែងតែ​ឱ្យ​លុយ​នាង​​ម្តង​៥​ពាន់​​រៀល ។