​មនុស្ស​កាន់តែ​ច្រើន ប្រើប្រាស់​ទូរស័ព្ទ ពេល​ចូល​បន្ទប់ទឹក –> គ្រោះថ្នាក់​

​មនុស្ស​កាន់តែ​ច្រើន ប្រើប្រាស់​ទូរស័ព្ទ ពេល​ចូល​បន្ទប់ទឹក --> គ្រោះថ្នាក់​


​មនុស្ស​កាន់តែ​ច្រើន ប្រើប្រាស់​ទូរស័ព្ទ ពេល​ចូល​បន្ទប់ទឹក --> គ្រោះថ្នាក់​

ការសិក្សា​បង្ហាញថា ជនជាតិ​អា​មេ​រិច រហូត​ទៅ​ដល់ ៦៩ ភាគរយ បាន​ប្រើប្រាស់​ទូរស័ព្ទ នៅក្នុង​បន្ទប់ទឹក ហើយ​ជាង​ពាក់កណ្តាល គឺ​ដើម្បី​ឆ្លើយតប​សារ ដែល​មាន​ក្នុង​បណ្តាញ​សង្គម​ដូចជា Facebook និង Twitter ជាដើម​។​

​ទិន្នន័យ​ក៏​បាន​បង្ហាញ​ផងដែរ​ថា ប្រហែល​ជា​មនុស្ស​ជិត ២៥ ភាគរយ​ហើយ ដែល​បាន​ជ្រុះ​ទូរស័ព្ទ​ទៅក្នុង​ចាន​បង្គន់ (​អ្នក​ប្រើ​ប្រព័ន្ធ Android រងគ្រោះ​ច្រើន​ជាង​អ្នក​ប្រើ​ពួក iPhone)​។​

​គួរឲ្យភ្ញាក់ផ្អើល​ដែរ ដែល​មាន​ស្ត្រី​មួយចំនួន បាន​យក​ពេលនេះ ថតរូប​ខ្លួនឯង (selfies) ពេល​នៅ​ក្នុង​បន្ទប់ទឹក​។​

ចំពោះ​បញ្ហា​សុខភាព ដែល​បណ្តាល​មកពី ការប្រើប្រាស់​ទូរស័ព្ទដៃ នៅក្នុង​បន្ទប់ទឹក គឺ​អ្នកនឹង​ប្រឈម ជាមួយ​ជំងឺ​ឬ​ស​ដូង​បាត ដោយសារ​អ្នក​ចំណាយពេល​យូរ មិនសូវ​ចាប់អារម្មណ៍​ទៅនឹង ការ​បន្ទោរ​បង់​លាមក​។​

​តាម​យោបល់​គេហទំព័រ​សុខភាព យើង​សូម​ណែនាំ​ឲ្យ​បងប្អូន កុំ​ធ្វើ​បែប​នេះ​អី ដើម្បី​ការពារ​គ្រោះ​ចៃដន្យ​នានា​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។