អាយុគ្រាន់តែជាតួលេខ តារាស្រី Kim Sarang នៅតែខ្ចីល្ហក់ ទោះអាយុ ជិត៤០ឆ្នាំក៏ដោយ!

កូរ៉េខាងត្បូង៖ នាពេលបច្ចុប្បន្ន តារាស្រីល្បីៗ ដែលប្រិយមិត្តធ្លាប់ឃើញ តាមរយៈកញ្ចក់ទូរទស្សន៍ គឺសម្រស់ពួកគេចាប់ផ្តើមទ្រុឌទ្រោមបន្តិចម្តងៗ ព្រោះតែវ័យកាន់តែជ្រេទៅហើយ។ ដោយឡែកតារាសម្តែងស្រី នាង Kim Sarang នៅតែមានរូបសម្រស់ស្រស់ស្អាត ដែលពិតជាខុសគ្នាឆ្ងាយខ្លាំងណាស់ ជាមួយនឹងអាយុពិតរបស់នាង។

សម្រស់របស់ Kim Sarang បានធ្វើឲ្យអ្នកគាំទ្រ មិនចង់ជឿថា រូបនាងមានវ័យ៣៩ឆ្នាំ សោះ ព្រោះតែនាងនៅតែស្រស់ស្អាត និងវ័យក្មេងខ្លាំង។

ថ្វីបើតារាស្រីរូបនេះ បានប្រឡូកក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ជាង១៥ឆ្នាំក៏ដោយ តែអ្នកគាំទ្រ បានភ្ញាក់ផ្អើល ពេលឃើញសម្រស់របស់នាង នៅដដែល ដែលដូចកាលនាងទើបតែចូលសិល្បៈថ្មីថ្មោងអញ្ចឹង។ ជាមួយនឹងមុខដ៏សែនក្មេង និងរូបរាងស្លីម ស្រឡូនស្អាតរបស់នាង គឺពិតជាពិបាកក្នុងការជឿថា Kim Sarang ឈានចូលវ័យ ៤០ឆ្នាំណាស់៕

តោះមើលសម្រស់តារាស្រី វ័យ៣៩ឆ្នាំ នាង Kim Sarang ទាំងអស់គ្នា៖ 

ប្រភព ៖
koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ កាលពីលើកមុនផងដែរថាតារាសម្តែងស្រី Kim Sarang បានជាប់ឈ្មោះជាតារាស្រី ដែលមានរាងស្អាតបំផុត ក្នុងចំណោម តារាស្រី កូរ៉េទាំងអស់។

កាលពីថ្ងៃទី២៩ ខែមិថុនា ស្ថានីយ៍ទូរទស្សន៍ TvN ក្នុងកម្មវិធី "The List 2015" បានប្រកាស ពីតារាស្រី ដែលមាន រាងកាយស៊ិចស៊ីបំផុត។ ហើយនាង Kim Sarang បានជាប់លេខ១ ជាតារាស្រីដែល មានរាងស៊ិចស៊ី។ ចំពោះតារា ស្រីវ័យ ៣៧ ឆ្នាំរូបនេះ ជាតារាម្នាក់ ដែលអាចថែរក្សារាង បានយ៉ាងស្រឡូនស្អាត។

ចំពោះតំណែងលេខ២ បានទៅលើនាង Kang Ye Won ដែលនាងបានទម្លាយ មូលហេតុដែលនាង មានរាងស្អាត បែបនេះ ព្រោះតែនាងចួលចិត្តដើរ និងហែលទឹក។ លេខ៣ បានទៅ នាង Park Soo Jin ដែលនាង ជាតារាម្នាក់ គិតគូរលើអាហារយ៉ាងម៉ត់ចត់ និងឧស្សាហ៍ហាត់ប្រាណផងដែរ។ លេខ៤ បានទៅនាង Min Hyo Rin ដែល តែងតែហាត់ប្រាណ៣ដង ក្នុងមួយថ្ងៃ។ លេខ៥ បានទៅលើ នាង Moon Chae Won ដែលនាងបាន ប្រាប់ថា ការថែរាងរបស់នាងបានយ៉ាងស្រឡូន ព្រោះតែនាងឧស្សាហ៍ពិសារទឹកច្រើន។ លេខ ៦ លេខ៧ លេខ៨ លេខ៩ គឺបានទៅលើ តារាចម្រៀងរ៉េប Jessi អ្នកលេងបុកប៊ីយ៉ាអាជីព Cha Yoo Ram តារាសម្តែង Lee II Hwa និងនាង Seolhyun សមាជិកក្រុម AOA៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload