បង្កើត​គណនី Google Adsense លក់ កំពុង​ពេញ​និយម​នៅ​ស្រុក​ខ្មែរ

រកលុយអនឡាញតាមរយៈ Google Adsense កំពុងពេញនិយមគួរសមនៅស្រុកខ្មែរ។ ហេតុនេះទើបមានអ្នកខ្លះរហូតបង្កើត Google Adsense ទុកលក់ឲ្យអ្នកដែលចង់រកលុយតាមរយៈ YouTube, Blog និង Website ជាដើម។

បង្កើត​គណនី Google Adsense លក់ កំពុង​ពេញ​និយម​នៅ​ស្រុក​ខ្មែរ

លោក ហួត ដែលសព្វថ្ងៃជានិស្សិតផ្នែក IT ឲ្យដឹងថា លោកបានបង្កើតគណនី Google Adsense ប្រហែលជាង ១០ ហើយសុទ្ធតែ Approve ពី Google មានមួយចំនួនតូចទទួលបាន PIN។ បើសិន Adsense មានគណនីគ្មាន PIN លោកលក់ធូរថ្លៃជាងគណនីមាន Verify PIN។

គណនី Adsense ដែល Approve PIN រាងលំបាកហើយត្រូវរង់ចាំយូរដែរ។ ដើម្បីបានការអនុញ្ញាតទទួលស្គាល់ (Approve) ពី Google គឺទាល់តែធ្វើតាមគោលការណ៍របស់ Google។ ចំពោះការលក់ចេញវិញក៏ពិបាកគួរសម ព្រោះអ្នកទិញសាញរឿងតម្លៃថ្លៃ។

បង្កើត​គណនី Google Adsense លក់ កំពុង​ពេញ​និយម​នៅ​ស្រុក​ខ្មែរ

ដោយឡែកសម្រាប់ លោក តូច ដែលជាបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនឯកជនមួយ ថាមិនធ្លាប់បានបង្កើតគណនី Adsense ទុកលក់ទេ មានតែគណនីផ្ទាល់ខ្លួនមាន PIN ដែលទើបរកលុយបានប៉ុន្មានខែ។ ដំបូងគិតថាចង់រកប្រាក់តាម Adsense ពេលទំនេរ តែដោយសារគ្មានពេលនិងហត់នឿយពេក ក៏លក់គណនីនោះក្នុងតម្លៃមួយសមរម្យ។

និយាយរឿងរកលុយ អនឡាញតាមរយៈ Adsense នេះ មានអ្នកខ្លះប្រើល្បិចដើម្បីរកលុយ ដោយការលាក់ Adsense ហើយខ្លះទៀតបន្ថែម Script ដើម្បីទទួលបានការចុច (Click) លើផ្ទាំងផ្សាយពាណិជ្ជកម្មឲ្យបានច្រើន។ ទោះបីបានលុយច្រើនពី Adsense តែវិធីនេះ យូរឬឆាប់ ក៏គង់តែត្រូវ Google ផ្អាកដំណើរការ ព្រោះខុសគោលការណ៍ Google៕

អត្ថបទ៖ ប៉ែត ផាន់និត
ប្រភព៖ sabay

  • បង្កើត​គណនី Google Adsense លក់ កំពុង​ពេញ​និយម​នៅ​ស្រុក​ខ្មែរ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: