លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ

លោកតាម្នាក់រស់នៅទីក្រុងឆុងឈីង ភាគនិរតីប្រទេសចិន បានធ្វើឲ្យអ្នកដំណើរងឿងឆ្ងល់ និងភ្ញាក់ផ្អើលពីវិធីថ្មីក្នុងការព្យួរសេរ៉ូមខ្លួនឯង ពេលនាំប្រពន្ធពិការដើរចេញទៅក្រៅ។

លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ

លោកតាមានឈ្មោះ Yang Duxue អាយុ ៦៥ឆ្នាំបានរៀបការជាមួយប្រពន្ធ គឺលោកយាយ Wan Qijia រយៈពេលជាង ៤៤ឆ្នាំហើយ។ តែជាអកុសល លោកយាយបានដួលសន្លប់កាលឆ្នាំ ២០០៤ ដោយសារជំងឺលើសឈាម។ ទោះបីជាគ្រូពេទ្យ បានជួយសង្គ្រោះជីវិតទាន់ពេលវេលា តែគាត់បានធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន និងមិនអាចនិយាយបានថែមទៀត។

ចាប់តាំងពីពេលនោះមក លោកតា Yang ត្រូវទទួលបន្ទុកមើលថែយាយតែម្នាក់ឯងគត់។ ក្រោយមកតាបានកើតជំងឺចុកឆ្អឹងខ្នងថែមទៀត ដោយត្រូវព្យួរសេរ៉ូមតាមខ្លួន ដើម្បីកាត់បន្ថយភាពចុកចាប់។ លោកតា Yang Duxue បន្តថា ពេលធ្វើដំណើរទៅណាមកណា គាត់កម្រទៅម្នាក់ឯងណាស់ គឺត្រូវយកយាយទៅជាមួយ ទោះជាខ្លួនត្រូវព្យួរសេរ៉ូមតាមខ្លួនក៏ដោយ។ ពិសេសពេលបរិភោគអាហារ ចូលបន្ទប់ទឹក ឬធ្វើលំហាត់ប្រាណ។

រូបថតរបស់អ្នកទាំងពីរ ត្រូវបានបង្ហោះលើអ៊ីនធឺណិត និងទទួលការកោតសរសើរយ៉ាងច្រើនពីប្រជាជនចិន ហើយចាត់ទុកលោកតាជាប្ដីដ៏ល្អ និងចេះទទួលខុសត្រូវ ទោះខ្លួនកំពុងឈឺក៏ដោយ៕
លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ

លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ

លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ

លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ

លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ

លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ China Plus News

  • លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: