ជនបរទេសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីគេចខ្លួនពីប្រទេសអង់គ្លេស

ខេត្ដសៀមរាបៈ ជនជាតិអង់គ្លេសម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រា ក្រោយបង្កបទល្មើសហើយរត់គេចខ្លួនពីប្រទេសអង់គ្លេសនោះ មកលាក់ខ្លួននៅខេត្ដសៀមរាប ប្រទេសកម្ពុជា ។

ហេតុការណ៍នេះ កើតឡើងនៅយប់ម៉ោង១១ និង០៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតំបន់ផ្សារចាស់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប។ ការឃាត់ខ្លួននេះដោយយោងតាមរបាយការណ៍អគ្គនាយកដ្ឋានជនអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដាក់ចូលស្នងការនគរបាលខេត្ដសៀមរាប រួចហើយសមត្ថកិច្ចនឹងធ្វើការសាកសួរ ប៉ុន្ដែដឹងថាមានបទល្មើសពីអីនោះទេ។

មន្ដ្រីសមត្ថកិច្ចអន្ដោប្រវេសន៍ ខេត្ដសៀមរាប បានឲ្យដឹងថា ជនសង្ស័យរូបនោះមានឈ្មោះ MIDGLEY DAMIEN ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែន GBR 508037703 ។ បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាល ត្រៀមបញ្ជូលចេញទៅតាមព្រលានយន្ដហោះ ដោយនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃ តាមនិតិវិធីច្បាប់ ៕

ជនបរទេសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីគេចខ្លួនពីប្រទេសអង់គ្លេស ជនបរទេសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីគេចខ្លួនពីប្រទេសអង់គ្លេស

ប្រភព៖ nokorwatnews

  • ជនបរទេសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីគេចខ្លួនពីប្រទេសអង់គ្លេស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: