អប​អរ​សា​ទរ! កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី

(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា កុល ប៊ុតសានី ទទួលបានមេដាយសំរិទ្ធ ១គ្រឿងពីការប្រកួតកីឡាកុមារទ្វីបអាស៊ី 6th Children of Asia International Sports Games នៅប្រទេសរុស្ស៊ីក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម បន្ទាប់ពីផ្តួលកីឡាការិនីម៉ុងហ្គោលី (Mongolia) ដោយលទ្ធផល ៧-៦ កាលពីម្សិលមិញនេះ។

យោងតាមទំព័រ Facebook Page របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្ពុជា បានឈ្នះមេដាយសំរិទ្ធ កម្រិតអាស៊ី បាន១គ្រឿងពីយុទ្ធនាការខាងលើ ដែលមាន៣៨ប្រទេសចូលរួមលើកនេះ បន្ទាប់ពី ប៊ុតសានី បានប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះរុស្សី Yuzhakova Evgenia ក្នុងការដណ្តើមមេដាយប្រាក់ មុនពេលមិត្តរួមជាតិកីឡាករ ស៊ាង តេក្វាន់ដូ សុធារិទ្ធ បានចាញ់កីឡាករម៉ង់ហ្គោលី Odbbatar Changaadori ក្នុងទម្ងន់ ៥៥ គីឡូក្រាម ដោយពិន្ទុ ១២-០។

ទោះបីឈ្នះត្រឹមមេដាយសំរិទ្ធ ១គ្រឿងនេះក៏ដោយ ក៏កីឡាការិនី កុល ប៊ុតសានី បានធ្វើឲ្យកម្ពុជា ទទួលបានមោទនភាពខ្លាំងក្លា ចំពោះអត្តពលិកទាំង២រូបខាងលើ ដែលបានធ្វើឲ្យទង់ជាតិកម្ពជា ត្រូវបានបង្ហូតឡើង និងមានគេគោរព ហើយធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើននៅលើឆាកអន្តរជាតិថែមទៀត៕

អប​អរ​សា​ទរ! កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី អប​អរ​សា​ទរ! កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី អប​អរ​សា​ទរ! កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី អប​អរ​សា​ទរ! កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី អប​អរ​សា​ទរ! កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី

ប្រភព៖ khmertalking

  • អប​អរ​សា​ទរ! កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: