ក្រសួង​​​មហាផ្ទៃ​ឲ្យ​​ពលរដ្ឋ​ចាញ់​បោក​​​គម្រោង​វិនិយោគ​​​និង​​ហិរញ្ញវត្ថុ​​​ខុស​​ច្បាប់ ​​​​​ដាក់​ពាក្យ​ប្ដឹង

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសសារជាថ្មី ដោយឲ្យសាធារណជននិងប្រជាពលរដ្ឋដែលរងគ្រោះ ឬជ្រុលខ្លួនចាញ់បោក គម្រោងវិនិយោគនិងហិរញ្ញវត្ថុលក្ខណៈមិនស្របច្បាប់ ត្រូវមកដាក់ពាក្យប្ដឹងទៅតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋានរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ និងគណៈកម្មការមូលបត្រកម្ពុជាខាងលើ បានបញ្ជាក់ដូចនេះថា “ប្រសិនសាធារណជន ឬប្រជាពលរដ្ឋដែលរងគ្រោះ ឬបានជ្រុលខ្លួនចាញ់បោកលើគម្រោងវិនិយោគមានលក្ខណៈ និងចរិតបោកប្រាស់ (ព្រោះគ្មានគម្រោងវិនិយោគជាក់ស្ដែងនោះទេ) ប្រជាពលរដ្ឋដែលរងគ្រោះត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមនីតិវិធីច្បាប់ជាធរមាន”
ក្នុងសេចក្ដីប្រកាស ក៏បានបន្ថែមឲ្យដឹងទៀតថា តាមការពិនិត្យប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលប័ត្រ លើឯកសាររបស់ពលរដ្ឋដែលរងគ្រោះ បានដាក់ពាក្យបណ្ដឹងប្រាក់ ជាមួយក្រុមហ៊ុន Empire Big Capital Limited (EBC) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) នាពេលកន្លងមក គឺ អង្គការ សមាគម និងក្រុមហ៊ុនទាំងនេះ មិនមានគម្រោងវិនិយោគជាក់ស្ដែងអាចកំណត់បាននោះទេ ដែលប្រតិបត្តិការនេះ មិនអាចចាត់ទុកជាគម្រោងវិនិយោគរួមស្របច្បាប់ និងបទប្បញ្ញត្តិជាធរមាននោះឡើយ។

ហើយក្នុងនោះដែរ ក្រុមការងាររបស់ក្រសួងមហាផ្ទៃ និងគណៈកម្មការមូលបត្រកម្ពុជា បាននឹងកំពុងសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីមានចំណាត់ការតាមផ្លូវ លើគម្រោងវិនិយោគមានលក្ខណៈ និងចរិតបោកប្រាស់ទាំងនោះ ហើយបើសាធារណជន ឬប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការប៉ុនប៉ងឆបោក ឬការឆបោកក្នុងវិស័យហិរញ្ញវត្ថុ អាចទំនាក់ទំនងលេខទូរស័ព្ទបន្ទាន់ (Hotline) របស់ក្រសួងមហាផ្ទៃ ចំនួន២ខ្សែ គឺ ០៣១ ៦០១២៣៤៥ និង ០៣១ ២០ ១២៣៤៥

ក្រសួង​​​មហាផ្ទៃ​ឲ្យ​​ពលរដ្ឋ​ចាញ់​បោក​​​គម្រោង​វិនិយោគ​​​និង​​ហិរញ្ញវត្ថុ​​​ខុស​​ច្បាប់ ​​​​​ដាក់​ពាក្យ​ប្ដឹង

ប្រភព៖ kqube

  • ក្រសួង​​​មហាផ្ទៃ​ឲ្យ​​ពលរដ្ឋ​ចាញ់​បោក​​​គម្រោង​វិនិយោគ​​​និង​​ហិរញ្ញវត្ថុ​​​ខុស​​ច្បាប់ ​​​​​ដាក់​ពាក្យ​ប្ដឹង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: