បុរស​ម្នាក់​ ត្រូវ​នគរបាល​ចាប់ខ្លួន​ បន្ទាប់ពី​រាយ​ខ្សែភ្លើង​ឆក់​កណ្ដុរ​ ​បែរ​ជា​ឆក់​មនុស្ស​ស្លាប់

បុរស​ម្នាក់​ ត្រូវ​នគរបាល​ចាប់ខ្លួន​ បន្ទាប់ពី​រាយ​ខ្សែភ្លើង​ឆក់​កណ្ដុរ​ ​បែរ​ជា​ឆក់​មនុស្ស​ស្លាប់

ភ្នំពេញ ​៖​ បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​បុរី ហាយ​លែ​ន ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បរិវេណ​វាលស្រែ​ខាងក្រោយ​ដី​របស់​ក្រុមហ៊ុន ស្ថិតនៅ​ចំណុច​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ​រាជធានី​ភ្នំពេញ​ ដោយសារ​ខ្សែភ្លើង​ឆក់​ ដែល​អ្នកភូមិ​ដាក់​ឆក់​កណ្ដុរ​​​រាល់ថ្ងៃ ​ហើយ​ភ្លាមៗ​​នោះ ​សមត្ថកិច្ច​ក៏បាន​ឃាត់​ម្ចាស់​ស្រែ​ ដែល​ជា​អ្នក​ដាក់​អាគុយ ​និង​អាំងវទ័​រ​ឆក់​កណ្ដុរ​ផង​ដែរ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦ មាន​ការ​ភ្ញាក់ផ្អើល បន្ទាប់ពី​​សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​(​ស្លៀក​ខោ​លី​អូ​) និង​មាន​ស្លាកស្នាម​នៅ​លើ​រាងកាយ។

សមត្ថកិច្ច​ប្រាប់​ថា ជនរងគ្រោះ​ឈ្មោះ ថន ហុក​សេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​បុរី ហាយ​លែ​ន (​អ្នកបើក​អេស្កាវ៉ាទ័រ​) មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រាសាទ ឃុំ​ក្រាំង​លៀវ ស្រុក​បាទី ខេត្តតាកែវ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ។

បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ វិ​ន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ជាមួយគ្នា បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៤ ខែ​កក្កដា ខ្លួន​មិន​ឃើញ​ជនរងគ្រោះ​ងើប​ពី​គេង​ដើម្បី​យក​ប្រេង​ទៅ​ចាក់ អា​អ៊ិ​ច ដូច​សព្វដង ក្នុង​ការ​​ចាប់ផ្ដើម​ធ្វើការ​ដូច​រាល់​ថ្ងៃ​ឡើយ។ ពេលនោះ ខ្លួន​ក៏​ដើរ​រក​ជនរងគ្រោះ​រហូត​ដល់​វាលស្រែ ហើយ​ឮ​សំឡេង​ម្ចាស់​ស្រែ ស្រែកហៅ​ខ្លួន​ថា “​នែ​!​មក​មើល​ស្អី​គេ​​​”​។ លុះ​ពេល​ខ្លួន​ដើរ​ទៅ​មើល ទើប​ដឹង​ថា ​​ជនរងគ្រោះ ត្រូវ​បាន​ឆក់​ខ្សែភ្លើង ដែល​គេ​ដាក់​ឆក់​សត្វ​កណ្តុរ ស្លាប់​បាត់​ទៅ​ហើយ។

ភ្លាមៗ​នោះ ​​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន ឈ្មោះ ស៊ឹម ​វណ្ណា ហៅ​ទូច ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ សង្កាត់​កើតហេតុ​ខាងលើ​ ដែល​ជា​ម្ចាស់​ស្រែ ផង​ដែរ​ ដើម្បី​យក​មក​សួរនាំ​ពាក់ព័ន្ធ ​នឹង​ករណី​នេះ រួម​ជាមួយ​នឹង​វត្ថុ​តាង​មាន​អាគុយ ​​អាំង​វ​ទ័​រ ​​និងខ្សែភ្លើង​មួយ​ចំនួន។

ចំពោះ​សព​ជនរងគ្រោះ ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ ដើម្បី​ធ្វើ​កោសល្យវិច័យ​ ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ដាក់​ការ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម ដែល​សមត្ថកិច្ច​នឹង​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផង​ដែរ៕