កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​៩០៥​ និង​ភាគី​ថៃ​ ចុះ​វាស់វែង​ព្រំប្រទល់​ដី​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៦

ឧត្តរមានជ័យ​ ៖ នៅវេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ ក្រុមការងារ​ចម្រុះ កិច្ច​ការ​ព្រំដែន​កម្ពុជា​-​ថៃ ចុះ​សិក្សា ​និង​វាស់វែង​បង្គោល​ព្រំដែន​លេខ​៦.​ភាគី​កម្ពុជា​១២​នាក់ ​ដឹកនាំ​ដោយ​លោក ស បូរ៉ា អនុប្រធាន​ក្រុមការងារ​បច្ចេកទេស​វាស់វែង​រុករក​ទីតាំង​បង្គោល​ព្រំ​ដែន​កម្ពុជា-ថៃ​។​​

ភាគី​ថៃ​១៧​នាក់​ ដឹកនាំ​ដោយ​លោក ទឹ​ត​តិ​យុទ្ធ លួ​ន​លិ​ត តំណាង​ក្រុមការងារ​បច្ចេកទេស​វាស់វែង​ និង​រុករក​ទីតាំង​បង្គោល​ព្រំដែន​កម្ពុជា-ថៃ ភាគី​ទាំង​២ រួមគ្នា​វាស់វែង​លំអិត​បរិវេណ​បង្គោល​ព្រំដែន​លេខ​៦ និង​ចប់​នៅវេលា​ម៉ោង​១៣​និង​៣០​នាទី​នា​ថ្ងៃ​ដដែល​។

​លោក ស​ បូរ៉ា អនុប្រធាន​ក្រុមការងារ​បច្ចេកទេស​វាស់វែង​ និង​រុករក​បង្គោលព្រំ​ដែនកម្ពុជា​-ថៃ នៅតែ​បន្ត​ធ្វើ​ការវាស់វែង រហូតដល់​ទីបញ្ចប់​នៅពេល​ឆាប់ៗ​នេះ​៕